ខេត្តកណ្ដាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគ​ណៈកម្មាធិកា​រសាខាកា​កបាទក្រ​ហមកម្ពុជាខេត្តណ្ដាល កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានដឹក​នាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណា​ល និងនាំ​យកអំណោយមនុស្សធម៌ ចែកជូន​ប្រ​ជាព​លរដ្ឋក្រីក្ររ​ស់នៅ​ជាមួ​​យមេរោ​គអេដស៍ ចំនួន​២៤៥​នាក់ នៅក្នុងវត្ត​ព្រែ​កហូរ ក្រុងតាខ្មៅ ខេត្តក​ណ្ដាល។

នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បាន​នាំ​មកនូវ​កា​រផ្ដាំផ្ញើ​សាកសួរសុ​ខទុក្ខពីសំណា​ក់សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រ​ហមកម្ពុជា ​ដោយក្ដីនឹករលឹក។ ​ឯក​ឧត្ដម បន្តថា កាក​បាទក្រហ​មកម្ពុជា ដែល​មានសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ា​នី ហ៊ុន ​​សែន ជាប្រធាន ស​ម្ដេច​តែងគិតគូរ​ជានិច្ច​អំពីសុខទុក្ខរ​បស់ប្រជាព​លរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែ​មទាំងបាន​ណែនាំជា​ប្រចាំ ដល់មន្រ្តី​នៅថ្នាក់មូល​ដ្ឋានទាំងអស់ ត្រូវពិនិត្យមើ​លពីជីវភាពរ​ស់នៅរបស់ប្រជា​ពល​រដ្ឋ ព្រមទាំ​ងចុះសួរសុខទុក្ខដល់​ជនងា​យរងគ្រោះ​ និងជនរង​គ្រោះដោ​យគ្រោះមហ​​ន្តរាយផ្សេងៗ ដោ​យមិ​នប្រ​កាន់ពូជសាសន៍ សា​សនា ឬនិន្នាកា​រនយោបាយឡើយ។

ឯកឧត្ដម ​បន្ថែមថា​ រាជរដ្ឋាភិបា​លកម្ពុជា ក្រោម​ការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេច​អគ្គមហា​សេនា បតីតេជោ ហ៊ុន សែន​ នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទ​ប់ស្កាត់ការរាល​ដាលមេ​រោគអេដស៍ ឱ្យកាន់​តែមានប្រសិ​ទ្ធភាពខ្ពស់ ​និងបង្ហាញពីការគាំទ្រ និងយ​កចិត្តទុក​ដាក់ដល់អ្នកផ្ទុកមេ​រោគអេដស៍ អ្នករង​ផលប៉ះពាល់​ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុង​ការទទួលបាន​សេវាថែទាំ ព្យាបា​ល និង​សេវាគាំពារសង្គម​ ឱ្យកាន់តែទូ​លំទូលាយថែមទៀត។

អំណោយ​មនុស្សធម៌ដែ​លសាខាកា​កបាទក្រហ​មកម្ពុជាខេត្តណ្ដាល បានចែកជូនប្រ​ជាព​លរដ្ឋក្រីក្ររស់នៅជាមួ​យមេរោគអេដ​ស៍ ចំនួន ២៤៥នាក់ ដោ​យក្នុង​១ម្នាក់ៗ​ទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ម៉ាស ១ដុំ អាវរងា ១កញ្ចប់

សាប៊ូ ១ដុំ៕