(ស្ទឹងត្រែង)៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១–មតិបើកកិច្ចប្រជុំរបស់ឯកឧត្តមអធិបតីអង្គប្រជុំ
២–ការចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត និងលើកទិសដៅការងារខែបន្ទាប់
៣–មតិយោបល់របស់លោក លោកស្រី អភិបាលរងខេត្ត
៤–ការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
៥–ផ្សេងៗ
៦– មតិបូកសរុប និងបិទកិច្ចប្រជុំ៕