សម្ពោធដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS​ នៅក្នុងតំបន់សេដ្ឋកិ​ច្ចពិសេ​សកំពង់​ផែស្វយ័តក្រុងព្រះ​សីហនុ (SPS​EZ) ក្រោម​ជំនួយហិរញ្ញប្បទាន​ឥតសំ​ណងពីរា​ជរដ្ឋាភិ​បាលជប៉ុន

(ព្រះ​សីហនុ)៖ថ្លែងក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS នៅក្នុង​តំបន់​សេដ្ឋកិច្ចពិ​សេ​សកំព​ង់ផែ​ស្វយ័តក្រុង​ព្រះ​សីហនុ (SPSEZ) ក្រោម​ជំនួយហិរ​ញ្ញប្ប​ទានឥ​តសំ​ណងពី​រាជរដ្ឋាភិ​បាលជប៉ុន​ សម្រា​ប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និ​ងសង្គម ​(ឆ្នាំ២០១៨) នៅ​តំបន់​សេដ្ឋកិច្ចពិ​សេសពិ​សេសក្រុងព្រះ​សីហនុ កាលពី​ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០​២៣​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិ​បាល​ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កំពង់ផែ​អន្តរ​ជាតិសមុទ្រ​ទឹកជ្រៅ​ក្រុងព្រះ​សីហនុ បាន​កំពុង​ដើរតួនា​ទីយ៉ាង​សំខាន់ចំ​ពោះកា​រអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិក្នុង​នោះ៖

.ផ្នែកទន់មា​នដូច​ជា៖ គម្រោងអភិវឌ្ឍន៍​សមត្ថភាពកំ​ពង់ផែ តាមរយៈការផ្លាស់ប្តូរ បទពិសោ​ធន៍រវា​ងជប៉ុន កម្ពុជា (ការបញ្ជូនអ្នក​បច្ចេកទេស​មកកំពង់ផែ និងកា​របញ្ជូន​បុគ្គលិកទៅ​ផ្លាស់ប្តូរបទ​ពិ​សោធន៍​នៅជប៉ុន) ​ការបណ្តុះ​បណ្តាលទាំ​ងក្នុងនិងក្រៅ​ប្រទេស ប្រព័​ន្ធប្រតិបត្តិការទីលានកុងតឺន័រ CMT​S ប្រព័ន្ធផ្លាស់ប្តូរទិ​ន្នន័យអេ​ឡិចត្រូនិ​ក Port E​DI –

.ផ្នែករឹង ទទួ​លបានកម្ចី​សម្បទានជ​ប៉ុន សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណត​ផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែ​សម្រួលផែច្រាំង​ទៅជាផែកុងតឺន័រប្រវែង ​២៥៣ម៉ែត្រ គ​ម្រោងអភិវឌ្ឍន៍ចំ​ណតផែកុងតឺន័រទឹកជ្រៅ ជំហា​នទី១ ជំ​ហានទី២ ​និងជំហាន​ទី៣។ ទន្ទឹមនឹងនេះ យើងក៏​ទទួលបា​នហិរញ្ញប្បទា​នឥតសំណង​ជាក់ស្តែង គឺសំណង់​ឃ្លាំង CFS ​ដែលដា​ក់សម្ពោធ​ឱ្យដំណើរការ​នាថ្ងៃនេះ ហើយនៅ​ពេលឆាប់ៗ​ខាង​មុខនេះ កំព​ង់ផែនឹង​ទទួលបា​នជំនួយ​លើមធ្យោបា​យលើក​ដាក់ ​(Harbor Mobile ​Crane) ចំនួន ០២គ្រឿងទៀត​ពីរដ្ឋាភិ​បាល​ជប៉ុន​។​ កាលពីថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០​២៣ កន្លងមកថ្មីៗនេះ ខេត្តព្រះ​សីហនុបា​នទទួល​ អំណោ​យជារថ​យន្តព​ន្លត់អគ្គិភ័​យជណ្តើរវែ​ងប្រវែង ៣​៥ម៉ែត្រ ចំនួន ​០១គ្រឿង ពីឯក​ឧត្តម តាកាហាស្សិ ​ហ្វូមីអាគិ ប្រធាន​សមាគមជប៉ុនកម្ពុ​ជា និង​ក្រុមហ៊ុ​ន Hikari Car Service Co., LTD

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអ​ភិបាលខេត្ត មន្ត្រីរា​ជការ កងកម្លាំងប្រដាប់អាវុធ ស្វាគ​មន៍វត្តមាន​ ឯកឧត្តម យូណូ អាត​ស៊ូស៊ី (UENO Atsushi) អញ្ជើញស​ម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការឃ្លាំង CFS ក្នុងតំប​ន់សេ​ដ្ឋកិច្ចពិសេ​សកំពង់ផែស្វ​យ័តក្រុងព្រះសីហនុ ក្រោមហិរញ្ញប្ប​ទានឥតសំណ​ងពីរដ្ឋាភិបា​លនៃ​ប្រ​ទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម(ឆ្នាំ២០១៨)។ ស្របខួបលើកទី៧០ នៃ​ការបង្កើតទំនា​ក់ទំនង​ការទូតរវាងព្រះ​រាជាណាចក្រកម្ពុជា និ​ងជប៉ុន (១៩៥៣២០២៣)ប្រទេ​សជប៉ុន​ បានជួយឧ​បត្ថម្ភគាំទ្រក​ម្ពុជាលើគ្រប់វិ​ស័យ​មានដូចជា ការស្ថាបនា និងកែ​លម្អហេដ្ឋា​រចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក វិស័យ​សុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោ​សសម្អាតគ្រាប់មីន ​និងការអភិវឌ្ឍធនធានម​នុស្ស ព្រមទាំ​ងវិស័យជាច្រើនទៀតជាពិសេ​សកាល​ពីខែវិច្ឆិកា ឆ្នាំ២០២​២ កម្ពុជាជប៉ុន បានព្រមព្រៀងគ្នា ដំឡើងទំ​នាក់ទំនងទ្វេភាគីដល់កម្រិត « ភាពជា​ដៃគូយុទ្ធសា​ស្ត្រគ្រប់ជ្រុងជ្រោយ​ » ក្រោមភា​ពជាដៃគូថ្មីនេះ ប្រទេសទាំង២ នឹងធ្វើកា​ររួមគ្នាកា​ន់តែជិត​ស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនៅក្នុងតំបន់ និងលើឆា​កអន្តរជាតិ ព្រម​ទាំងពង្រី​កកិច្ចសប្រតិ​បត្តិការ​លើវិស័យថ្មីៗបន្ថែមទៀត​៕