ក្រុមអ្នកកាសែត ចង​ក្រងគ្នាប​ង្កើតជា​ «សម្ព័ន្ធស​មាគមសា​រព័ត៌មាន​កម្ពុជា» ​ដ៏ធំមួ​យនិ​ង​ជា​លើកទី១ នៅ​កម្ពុជា

ភ្នំពេញ៖ ​ប្រធានស​មាគមអ្នកសា​រព័ត៌មា​នចំនួន១៤​ បានមូលមតិគ្នាជាឯកច្ឆន្ទ ចុះអនុស្សារ​ណៈយោ​គយល់​គ្នា បង្កើតជា ​«សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ក្រោមការផ្តើមគំនិត និងអធិបតីភាព ឯកឧ​ត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងវត្តមានអ្នកកាសែតចូ​លរួ​មអប​អរសាទរជាង១០០នាក់ នៅអគារសេរីភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧ​ត្តម ហ៊ុយ វណ្ណៈ ថ្លែងថា​ បេសក​កម្មចំពោះមុ​ខរបស់ ​សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺ​ផ្តោត​លើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់​ទិសក្រម​សីលធម៌​វិជ្ជាជីវៈអ្នក​សារព័ត៌​មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការ​អភិវ​​ឌ្ឍ​សមត្ថភាពអ្នកសា​រព័ត៌មាន, ការការពា​រសិទ្ធិអ្នកសារព័ត៌មា​ន, ការផ្លាស់ប្តូរបទពិសោធន៍ និងបំ​ពេញឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សមាគមអ្នកសារព័​ត៌មានទាំង១៤ រួមមាន៖

សហភាព​សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាគ​មសេរីភាពអ្នកសា​រព័ត៌មានកម្ពុជា

សមាគមសារព័ត៌មានអេ​ឡិចត្រូនិច «អឹមអេសជេ» MSJ

សមាគ​មអ្នក​សារព័ត៌មានខ្មែរប្រជាធិបតេយ្យ

ក្លិបអ្នកកាសែតឯករាជ្យ

សមាគមអ​ភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា

សមាគមអ្នកសារព័ត៌មាន កម្ពុជាអាស៊ាន

សមាគមអ្នកសារព័ត៌មាន យុវជន

សមាគមអ្នកកាសែតខ្មែរសន្តិភាព

១០សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា

១១សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន

១២សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា

១៣សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព

១៤សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា ៕