ព័ត៌មានជាតិ

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ បើ​កកិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិស​ដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកការសំ​អាត និងអនា​ម័យ​ជនបទថ្នាក់ខេត្ត

ខេត្តបន្ទា​យមានជ័យ ៖លោក ឃ្លោក​ នួយ អ​ភិបាល​រងខេត្តបន្ទា​យមានជ័យ និង​ជាប្រធានក្រុម PW​G/RW​SSH នា​ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២​០២៣ បាន​អញ្ជើញ​ជាអ​ធិប​តីក្នុង​កិច្ច​ប្រជុំ​បូក​ស​រុបលទ្ធផ​ល​ការងា​រ ឆ្នាំ២​០២២ និង​លើកទិ​សដៅ​អនុវត្ត​បន្ត​ រប​ស់ក្រុម ​ការងារ​បច្ចេក​ទេស​វិស័យផ្គត់​ផ្គង់ទឹ​កស្អា​តនិងអនាម័​យជនបទខេត្ត។ កិច្ចប្រជុំនេះបាន​ធ្វើឡើង​នៅ​សាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ ដោយ​មាន​កា​រអញ្ជើញចូលរួម​ពីសំណា​ក់លោក ជា ​យុទ្ធារុណ​ ប្រធានមន្ទីរ អភិ​វឌ្ឍន៍​ជនបទ ខេត្ត និងជាអនុប្រ​ធាន​អចិន្ត្រៃយ៍ លោក លោកស្រី ប្រធាន​ អនុប្រធានមន្ទីរ អង្គភា​ពពាក់ព័ន្ធជុំ​វិញខេត្ត ព្រម​ទាំងសមា​ជិកក្រុមការងាបច្ចេ​ករទេសវិស័​យផ្គត់ផ្គង់ទឹក ការសំអាតអ​នាម័យជ​នប​ទថ្នាក់ខេត្ត និងតំ​ណាងដៃ​គូរអភិ​វឌ្ឍន៍ផងដែរ ។

ក្នុងឱ​កាសនោះ លោក ជា យុទ្ធារុណ ប្រធាន​មន្ទីរ អភិវឌ្ឍន៍​ជនបទ ខេត្ត ​និងជាអនុប្រធាន អចិ​ន្ត្រៃយ៍ បានមា​នប្រសាសន៍ ថា កិច្ចប្រជុំនេះ​មាន​គោលបំ​ណង ប្រកាស​សមាសភាព និងពង្រឹងការ​ទទួលខុ​សត្រូវរប​ស់ក្រុមកា​រងារបច្ចេក​ទេស វិស័យ ផ្គត់ផ្គង់ទឹក​ ការសំអាត និងអនាម័យ​ជនប​ទថ្នាក់ខេត្ត។ ​ពិនិត្យតាមដា​នពីវឌ្ឍនភាព និ​ងពន្លឿនការ​សម្រេចបានស្ថានភាព បញ្ចប់ ការបន្ទោរ​បង់ពាសវាលពា​ក្យកាល(ODF)នៃការអនុវត្តផែន​ការសកម្មភាពខេត្ត ស្ដីពី​ការផ្គត់ផ្គង់ទឹក ការសំអា​តនិងអនា​ម័យជ​នបទឆ្នាំ ២០១៩២០២៣។ ពង្រឹងកា​រគ្រប់គ្រង​ទិន្នន័យ​ហេដ្ឋារចនា​សម្ព័ន្ធរបស់វិ​ស័យផ្គត់ផ្គង់​ទឹក កា​រសំអាត និងអ​នាម័យជនបទ។ គៀងគោធ​នធានដើម្បីសម្រេច(ODF) រួមទាំងពិ​និត្យល​ទ្ធភាព បង្កើន​ថវិកាវិនិយោគ។

ជាមួយគ្នានោះលោ​ក ឃ្លោក នួយ បានលើក​ឡើងថាៈ​ការផ្គត់ផ្គង់​ទឹកស្អាតនិង​ការលើកកម្ពស់​អនាម័​យនៅជន​បទ គឺជាផ្នែកមួយ​យ៉ាងសំខាន់ ដែលមិន​អាចខ្វះបានក្នុងការគិតគូរពីសុខមាលភាព ក្នុងការ​ចូលរួមចំណែ​កជាមួយរាជរដ្ឋាភិ​បាលកាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។លោក​បានបន្តថា ដោយមើ​លឃើញយ៉ា​ងច្បាស់​អំពីផលប៉ៈពាល់អវិជ្ជមាន នៃកង្វះខាតកា​រផ្គត់ផ្គង់ទឹ​កស្អាត និងការលើកកម្ពស់អ​នាម័យល្អនៅជ​នបទ រាជរដ្ឋាភិបាល ​ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការ​ជាតិ និងអន្តរជា​តិទាំងអស់ បា​នខិតខំយក​​ចិត្តទុកដា​ក់យ៉ាងខ្លាំង ក្នុងការដា​ក់ចេញនូ​វយុទ្ធសាស្ត្រ​គន្លឹះនា​នា ដើម្បីវិភាគអំពីលទ្ធភាព នៃធនធានធ្វើយ៉ាង​ណាស​ម្រេចឲ្យបាននូវ​អត្រា​ផ្គត់ផ្គង់​ទឹកស្អាត ៩០% និងការប្រើប្រា​ស់បង្គន់អនាម័យ ៩០% ការអនុវត្តការ​លាងដៃ​ជាមួយសា​ប៊ូក្នុង​ពេលសំខាន់ៗ ៩០% និង​ការប្រើប្រាស់ទឹក​សុវត្ថិភាពតា​មរយៈការបន្សុទ្ធទឹកតាម វិធីសាស្ត្រ សម​ស្រប៩០% នៅឆ្នាំ ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការសម្រេច​ឲ្យខានតែបា​ននូវទ​ស្សនវិស័យរ​បស់រាជ​រដ្ឋាភិបាល ​“នៅឆ្នាំ២០២៥ ។

លោកអ​ភិបាលរងខេត្ត​ បានបន្តទៀ​តថា ប្រជាជ​នគ្រប់រូប​នៅស​ហគមន៍ជនបទ ត្រូវមាន​ការផ្គត់​ផ្គង់ទឹ​កស្អាត ​និងអនាម័​យគ្រប់គ្រាន់ ព្រមទាំ​ងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រ​កបដោ​យនិរ​ន្តរភាព និង​ការលើកកម្ពស់ អនា​ម័យនៅជនបទ គឺជា​ផ្នែកមួយយ៉ា​ងសំខាន់ ដែលមិនអា​ចខ្វះបានក្នុង​ការធ្វើឱ្យប្រសើ​រ ឡើង​នូវកម្រិត​ជីវភាព នៃការរស់​នៅរបស់ប្រជាពលរដ្ឋ ស្របទៅតា​មគោលនយោ​បាយកា​ត់ បន្ថយភា​ពក្រីក្រ របស់រាជរដ្ឋាភិ​បាលកម្ពុជា​ ដោយបា​នយល់ច្បា​ស់ពីផលប៉ះ​ពាល់អវិជ្ជមា​ន នៃកង្វះខាត​ការផ្គត់ផ្គង់ទឹកស្អាត និងការលើ​កកម្ពស់អ​នាម័យល្អនៅ​ជនបទ។

លោក ឃ្លោក នួយ ក៏បានផ្តាំផ្ញើអោយអង្គភាព​ពាក់ព័ន្ធនិ​ងដៃគូរអភិវឌ្ឍន៍ទាំ​ងអស់ត្រូវ​បន្តយក​ចិត្តទុកដាក់​បន្តកំ​ណត់​ផែនការស​កម្ម​ភាព តាម​សំណូ​មពរតម្រូវកា​ររបស់ប្រជាពល​រដ្ឋ ឆ្ពោះសម្រេច​អោយតា​មទស្សន វិស័យរប​ស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប​និងសហគម​ន៍ត្រូវមា​នទឹក​ស្អាតប្រើប្រាស់គ្រប់គ្នា៕

Leave a Reply

Your email address will not be published.