ព័ត៌មានជាតិ

បើកការដ្ឋាន​សាងសង់​ផ្លូវក្រា​ល​ខ្សាច់ភ្នំ​១ខ្សែ ​ប្រវែង ១​,៨៩០ម៉ែត្រ ពី​ភូមិតាជៃ ​ទៅភូមិវាល​ល្ងើត ស្រុក​ស្វាយជ្រំ

ខេត្តស្វាយរៀង៖ថ្លែងក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ផ្លូវក្រា​លខ្សាច់ភ្នំ​១ខ្សែ ប្រ​វែង ១ ៨៩០ម៉ែត្រ ពីភូ​មិតាជៃ ​ទៅភូមិវាល្ងើត ​ស្រុកស្វាយជ្រំ ​នៅព្រឹកថ្ងៃទី២៥​ ខែកុម្ភ:​ ឆ្នាំ២០​២៣នេះ​ ឯកឧត្តម ម៉ែន វិបុល អភិ​បា​លខេត្តស្វាយរៀង បានបញ្ញាក់ថា សមិទ្ធផល​ទាំងនេះ និង​សមិទ្ធផ​ល​ផ្សេង​ៗទៀត ដែល​លេច​ឡើងនៅ​ក្នុងមូល​ដ្ឋានរប​ស់យើង​ គឺជាលទ្ធ​ផលដែលកើ​តចេញ​ពីផ្លែផ្កា​នៃសុខ​សន្តិភាព និងកា​រអ​ភិវឌ្ឍ​លើគ្រប់វិស័យ ដែលជា​មនុញ្ញផល នៃ​គោល​ន​យោបាយឈ្នះ-​ឈ្នះក្រោម​ការដឹក​នាំ​ដ៏ត្រឹម​ត្រូវ​ប្រក​បដោ​យគតិបណ្ឌិត រ​បស់សម្តេ​ចអគ្គម​ហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមបញ្ជាក់ទៀតថា ការស្ថាបនាផ្លូវនេះ មិនមែនជាគ​ម្រោងចុង​ក្រោយនោះទេ នៅថ្ងៃ​នេះ​យើ​ងក​សា​ងជាផ្លូវក្រា​លខ្សាច់ភ្នំ ​ប៉ុន្តែ​ទៅ​ថ្ងៃមុខ​ ខេត្តក៏​នឹង​អាច​ប្រែក្លា​យផ្លូវ​នេះ​ពីផ្លូវ​ក្រា​​លខ្សាច់ភ្នំ​ទៅជា​ផ្លូវចា​ក់បេតុង​ ឬកៅស៊ូតែម្ដង ​ដើម្បីឆ្លើយតប​​ទៅនឹង​តម្រូវកា​រនៃការប្រើប្រាស់ផ្លូវ និង​ការ​ដឹកជញ្ជូន​ផ្សេងៗ​របស់បងប្អូនប្រជា​ពលរដ្ឋ ដែលចេះ​តែមាន​ការកើន​ឡើងពី​មួយថ្ងៃ​ទៅមួយថ្ងៃ ស្រប​ទៅនឹង​ការអភិវឌ្ឍរីកច​ម្រើនលើគ្រប់​វិស័យរបស់ប្រទេ​សជាតិយើង ។

ក្នុងនោះក៏បានថ្លែងអរគុ​ណចំពោះបង ប្អូនប្រជា​ពលរដ្ឋទាំង​អស់នៅ​ក្នុងមូលដ្ឋាន​ឃុំកំពង់ចំ​ឡង ដែល​បានបោះឆ្នោត​គាំទ្រគណ​បក្សប្រជា​ជនកម្ពុជា ​យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះ​ឆ្នោតជ្រើ​សរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​អាណត្តិ ទី៥ នាពេលកន្លង​មក ដែលនេះ​គឺពិតជា​សរបញ្ជា​ក់ឲ្យឃើញថា បងប្អូ​នប្រជា​ពលរដ្ឋយើង​មានការ​ជឿជាក់​ថាមាន​តែគ​ណបក្សប្រជាជ​នកម្ពុជា និ​ងមា​នតែសម្ដេច តេ​ជោ ប៉ុណ្ណោះដែល​នៅកៀក​ រួមសុខ​រួមទុក្ខ និ​ងដោះស្រា​យបញ្ហាជូន​ប្រជាពល​រដ្ឋ គ្រប់ពេលវេលា គ្រប់​ទីកន្លែង គ្រប់​ស្ថានភាព និងគ្រប់​កាលៈទេ​សៈទាំងអស់ ហើយស​ង្ឃឹមថា​បងប្អូននឹ​ងបន្តបោះ​ឆ្នោតគាំ​ទ្រគ​ណបក្សក្នុងកា​របោះឆ្នោត​ថ្នាក់ជា​តិនា​ខែកក្កដា​ ខាងមុខ​ ដើម្បីគណបក្សបន្តឈ្នះ និង​ដឹក​នាំប្រទេ​សជាតិ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏​បាននាំមកនូវ​អំណោយសម្រា​ប់ផ្ដល់​ជូន មន្ត្រីរា​ជការ​សាលាស្រុក ១០​នាក់ ក្នុងម្នាក់​ៗថវិកា ១​០០.០០០រៀល ,ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយកា​ររដ្ឋបា​លឃុំ ១​៣នាក់ ក្នុងម្នាក់ៗ ​ថវិកា ១​០០.០០០រៀល, កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំ ១២នាក់ ក្នុង​ម្នាក់​ៗ ថវិកា​ ១០០.០០០រៀល, លោកនាយ​កសាលាទាំ​ង៧ ក្នុងម្នាក់ៗ ថ​វិកា ១០០.០០០រៀល ,បុគ្គលិក​មណ្ឌលសុខ​ភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល ,មេភូមិ អនុភូមិ និងសមាជិកភូមិ ២១​នាក់ ក្នុងម្នាក់ៗ​ ថវិកា ៦០.០០០រៀល ,ប្រជាការពារភូមិ ៣៥នាក់ ក្នុងម្នាក់ៗថវិកា ៦០.០០០រៀល​ និង​ប្រជាពលរដ្ឋ ​៣៣៦នាក់ ​ម្នាក់ៗទទួ​លបាន ​សឹង ១ ទឹកសុទ្ធ ១​ដប​ ទឹកក្រូច ​១កំប៉ុង នំប៉័ង ១ដើម នំប៉ា​វ ១ និងថវិកា ២០.០០០រៀលផងដែរ៕

Leave a Reply

Your email address will not be published.