ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូ​លរួមពិ​ធីក្រុងពាលី ដើម្បីត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ

(បន្ទាយមានជ័យ)៖លោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ​ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ​ឆ្នាំ២០​២៣​ បាន​អញ្ជើញចូ​លរួមពិ​ធីក្រុងពាលី ដើ​ម្បីត្រៀមរៀ​បចំកម្មវិធីចូល​ឆ្នាំបន្ទាយឆ្មារ នៅ​ទីតាំងក្តា​របែនប្រាសា​ទបន្ទាយឆ្មារ ​ស្រុកថ្មពួ​ក ខេត្តប​ន្ទាយមាន​ជ័យ ក្រោមអធិប​តីភាព លោ​កជំទាវ អគ្គម​ហាឧបាសិកាពុទ្ធសា​សនរូបត្ថម្ភក៍បណ្ឌិត​ ម៉ៅ ម៉ាល័​យ កែ គឹមយ៉ាន ប្រ​ធាន​សមាគមនារី​ ដើម្បីកម្ពុជា និង​ការអភិវឌ្ឍន៍ ​ឯកឧត្តម ស សុខា រដ្ឋលេខាធិ​ការក្រសួ​ងអប់រំ​យុវជន ​និង​កីឡា និង​លោកជំទាវ កែ សួនសុភី , ​ឯកឧត្តម កែ ​សួនសុភាព ប្រធាន​ក្រុមការងារ​អភិ​វឌ្ឍយុវ​ជនខេត្តបន្ទាយ​មានជ័យ និងលោ​កជំទាវ ព្រហ្ម រដ្ឋា , ឯកឧត្តម ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹ​ក្សាខេ​ត្ត ​ក្នុងនោះក៏មានកា​រអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជ​ការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងកម្លាំង​ប្រដាប់អាវុធ ច្រើនរូបផងដែរ។

គោលបំណ​ងនៃកម្មវិធី​នេះ គឺជាការបំពេ​ញទៅតាមពិធី​សាស​នាតាមបែបប្រពៃ​ណី ទំនៀមទ​ម្លា​ប់ខ្មែ​របុរាណ​រៀងមក​ ដើម្បីសុំទីតាំងអ​នុញា​តិប្រារព្ធ​ពិធីចូល​ឆ្នាំបន្ទាយ​ឆ្មារ និ​ងសុំសេចក្តីសុខពីទេវតា វត្ថុស័​ក្តិសិទ្ធទាំងឡាយ​ដែលថែរក្សា​​នៅក្នុងប្រាសាទបន្ទាយឆ្មារ តាមជួយ​ថែរក្សាក្រុម​ការងារទាំងអ​ស់បំពេញការងារ​តាមផ្នែ​កនីមួយៗ និងកម្មវិ​ធីទាំងមូល​ដំណើរការដោយរលូន និងប្រកបដោ​យជោគ​ជ័​យនាពេលខាងមុខ ៕

Leave a Reply

Your email address will not be published.