
ឯកឧត្តម ដួង តារា ទទួលស្វាគមន៍បងប្អូនចំនួន១៣នាក់ ដែលជាសមាជិកគណបក្សប្រឆាំងមកពីខេត្តបាតដំបង ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!
(ភ្នំពេញ)៖នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពេលវិលត្រឡប់ពីប្រទេសឡាវ ឯកឧត្តម ដួង តារា បានជួបទទួលស្វាគមន៍ លោក ស៊ាង តារា អតីតប្រធានប្រតិបត្តិគណបក្សខ្មែររួបរួមជាតិខេត្តបាត់ដំបង ដែលបានដឹកនាំអតីតសមាជិកសកម្មគណបក្សខ្មែររួបរួមជាតិចំនួន ១២នាក់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយសម្តេចតេជោ។ ឯកឧត្តមបានបញ្ជូនឯកសារទៅលោកអភិបាលខេត្តបាត់ដំបងរួចហើយ ដើម្បីបញ្ចូលបងប្អូនអោយបានឆាប់រហ័សបំផុត។
ទន្ទឹមនឹងនេះ ឯកឧត្តមសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នា (ជាឱកាសបង្ហាញស្នាដៃមានតែ៥ខែ) ខិតខំធ្វើការចុះពន្យល់ និងអញ្ជើញបងប្អូនជាច្រើនទៀតអោយវិលមករួមរស់ក្នុងមហាគ្រួសារគណបក្សប្រជាជនដែលមានសម្តេចតេជោជាម្លប់។
ឯកឧត្តម ដួង តារា មើលឃើញនិងមានជំនឿមុតមាំថា មានតែគណបក្សប្រជាជនតែមួយគត់ដែលនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ២០២៣ ខាងមុខនេះ !