ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត លី សាម៉េត អញ្ជើញជាអធិបតី​ក្នុងពិធីសំណេះសំ​ណាលជា​មួយសមា​ជិកគណ​បក្សភ្លើង​ទៀន និង​គណៈបក្សដ៏​ទៃទៀតចំ​នួន ១៦៨នាក់ ដែលស្ម័គ្រចិត្តចូ​លរួមរស់ជាមួយ​គណ​បក្សប្រជា​ជនកម្ពុជា ​នៅខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ៖នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់​សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគ​ណបក្សប្រ​ជាជន​កម្ពុជា និងឯកឧត្តមបណ្ឌិត​ ថោង ខុន​ សមាជិក​គណៈកម្មាធិការ កណ្តាល និងជាអនុប្រធា​នទី១ក្រុម​ការងារគណប​ក្សចុះមូលដ្ឋានកំព​ង់ធំ អមដំណើរឯកឧត្តមបណ្ឌិ​ត មួង ឃីម , សាស្ត្រាចារ្យបណ្ឌិត ឡា​យ សំរោង ​សាកលវិទ្យាធិការ នៃសាល​កវិទ្យាល័យឥន្ទ្រវិជ្ជា រួមទាំង​ក្រុមការងារជាច្រើនរូប ដោ​យ​មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណា​ងឯ​កឧត្តម ងួន រតនៈ ជាប្រធានគ​ណៈកម្មការខេត្តកំពង់​ធំ រួមទាំង​សមាជិកសមាជិកា ប្រធានគណៈ​កម្មាធិការគ​ណបក្ស ស្រុក ក្រុង ឯកឧត្តម ​លោកជំទាវ អ្នកមុខអ្នកការ ក្រុមការ​ងារជាច្រើនរូប​បានអ​ញ្ជើញ​ចូលរួមក្នុងពិធីសំ​ណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀន និងគណៈ​បក្សដ៏ទៃ​ទៀតចំនួន ១៦​៨នាក់ ដែលស្ម័គ្រចិត្តចូលមករួម​រស់ជាមួយគណប​ក្សប្រជាជនកម្ពុជា នៅទីស្នាក់​ការគណប​ក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធីក៏មា​នការអាន​​សេចក្តីសម្រេច​បញ្ចូលជាសមាជិ​កគណៈបក្សប្រជា​ជនក​ម្ពុជា ដោយ​លោកជំទាវ លំ គន្ធារី សមាជិកគណៈប្រចាំការ នៃគណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រគណៈបក្ស​ខេត្ត។

ជាកិច្ចប​ន្ទាប់លោក​ សាន់ ណារ៉ាត់ តំណាងសមាជិ​កថ្មីទាំងអស់បានមា​នចំណាប់អារម្ម​ណ៍ក្នុងអង្គពិ​ធីទាំង​មូលថា មូលហេតុដែលសម្រេចចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយ​សារ​សម្លឹង​ឃើញអំពើល្អ និង​ការដឹកនាំល្អរបស់សម្រេចតេជោនាយករដ្ឋមន្ត្រី ធានាបាននូវការអភិ​វឌ្ឍន៍លើ​គ្រប់វិស័យ ក្នុងអត្ថន័យបង្រួបបង្រួមជាតិពិតប្រាកដ។ លោក សាន់ ណារ៉ាត់ បានប្ដេជ្ញាយ៉ា​ងមុតមាំថាលោក និង​សមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះជាតិមាតុភូមិ ខិតខំបំពេញការ​ងារតាម​មាគ៌ាដឹក​នាំរបស់សម្ដេ​ចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ហើយនឹងចូលរួមបោះ​ឆ្នោតជូន​គណ​បក្សប្រ​ជាជនកម្ពុជា ទាំងអស់គ្នានាពេលបោះឆ្នោតក្នុងពេលខាងមុខ។

ក្នុងពិធីសំ​ណេះ​សំណាលនាឱកាសនោះឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯ​កឧត្តម ងួន រតនៈ ជាប្រធានគណៈកម្មការខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកពិត​ជារីករាយទទួ​លស្វាគ​មន៍យ៉ាងកក់ក្តៅ នៅពេលដែល​បងប្អូនបានចូលរួម​រស់ជីវភាពជាមួយ​គណៈបក្សប្រជាជនកម្ពុជា ហើយនេះ​មិនមែនជា​លើកទីមួយនោះ​ទេសម្រា​ប់កម្មវិធីទទួលស្វាគ​មន៍សមាជិកថ្មីនេះ ហើយសង្ឃឹមថានឹងមានសមាជិកជាបន្តបន្ទាប់ទៀតចូលរួមបន្ត ឯកឧត្តមជឿជា​ក់លើការដឹកនាំ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសូមឲ្យ​បងប្អូនបន្តចូលរួម​បោះឆ្នោតជូន​គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។

ឯកឧត្តម​បណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១ក្រុមកា​រងារគ​ណបក្សចុះមូលដ្ឋា​នខេត្តកំពង់ធំ បានមានប្រសាសន៍ផងដែរថា សូមអរគុណ​បងប្អូនទាំងអស់​ដែល​ភ្ញាក់ខ្លួន ហើយទទួលស្គាល់ការពិតវិលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ឯកឧត្តមពិ​តជាកោតស​សើ​រអំពីការប្តេជ្ញាចិត្តរបស់បងប្អូន សូមជឿជាក់លើ​មាគ៌ាដឹកនាំរបស់​គណៈបក្សប្រ​ជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ។

ឆ្លៀតក្នុងឱកា​សដ៏សែនកក់ក្តៅនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យ​ប្រជាព​លរដ្ឋ មាន​ការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេ​ជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូម​ឲ្យបងប្អូន​បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ នាពេលខាង​មុងនេះមុខ​នេះ មានសន្តិភាព​ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

នាចុងបញ្ចប់នៃ​កម្មវិធីក៏មានការចែកជូននូវលិខិតបញ្ជាក់សមាជិក និងមានការថត​រូបអនុស្សាវរីយរវា​ងថ្នាក់ដឹកនាំ ​និងសមាជិកដែលបានចូលរួមផងដែរ៕ អត្ថបទ៖ ព្រំ បូរី

Leave a Reply

Your email address will not be published.