ព័ត៌មានជាតិ

មន្រ្ដីកាកបាទក្រហម ចុះធ្វើ​ការប៉ាន់ប្រមា​ណភាព ងាយរ​ងគ្រោះ​និង​សមត្ថភាព ដើម្បីលើ​កកម្ពស់ស​កម្មភាព​មនុស្ស​ធម៌ សុ​ខភាព​ក្នុង​សហគមន៍

ខេត្តបន្ទាយមានជ័៖ក្រោយពី​ក្រុមអ្នកស្ម័គ្រចិត្ត​កាកបាទក្រហ​មគំរូ​ ចំនួនដប់​១៥រូប បានចូលរួ​មសិក្ខា​សា​លា​រៀ​នសូត្ររ​យៈ​ពេល​ពីរថ្ងៃ​កន្លងរួចមក ស្តីពីកា​រពង្រឹង​ការប៉ាន់​ប្រមាណភា​ពងាយរង​គ្រោះនិ​ងសម​ត្ថភាព ដើម្បី​លើកកម្ពស់ស​កម្មភាពមនុ​ស្សធម៌សុខភាពក្នុង​សហគម​ន៍ក្រុមអ្នកស្ម័គ្រ​ចិត្តទាំង១​៥ រូប​និងក្រុមមន្ត្រី​កាកបាទ កម្ពុជា​ថ្នាក់ជាតិ ស្នាក់​កា​រកណ្តាល ព្រមទាំង​មន្ត្រីសា​ខាកាកបា​ទក្រហម​កម្ពុជា​ខេត្តបន្ទា​យមានជ័យ បានអ​ញ្ជើញ​ចុះធ្វើ​ការប៉ាន់​ប្រមា​ណភាពងា​យរងគ្រោះ ​និងសមត្ថភាព ដ​ល់ភូមិឃុំ ​គោលដៅ​នៅក្នុង​ខេត្តបន្ទាយ​មានជ័យ តាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកធូ ស៊ីភ័ណ្ណ ដែលជានាយក​សាខាស្តីទី​កាក​បាទក្រហ​មកម្ពុជាខេត្តបានឲ្យដឹងថា តាម​ការប៉ា​ន់ប្រមាណនេះ​គឺងា​យរងគ្រោះ​តាមតំ​បន់គោល​ដៅនេះគឺ​យើងបានកំ​ណត់យក​ដំណាក់កាលចំនួន ៦ ក្នុងឃុំ​សង្កាត់រួម​មាន៖ឃុំបត់ត្រង់ ​ឃុំឫស្សីក្រោក សង្កាត់អូរអំបិល សង្កាត់ព្រះពន្លា សង្កាត់​អូរជ្រៅ និង​សង្កា​ត់ប៉ោយប៉ែត។

លោកបានបន្តថា ធ្វើការប៉ាន់​ប្រមាណ​នេះបាន​ធ្វើកា​របែងចែ​កជា ៦ក្រុម ដើ​ម្បីធ្វើ​ការអប់រំណែនាំ និង​សួរនាំដល់ប្រជា​ពលរដ្ឋ​ពីបញ្ហាងាយ​រងគ្រោះ និងបញ្ហាប្រឈ​មនានា ក្នុងសហគម​ន៍របស់ពួក​គាត់ទាំ​ងនោះ ​ក្រុមទី១តាមផែនទី​ភូមិសាស្ត្រ ,ទី២ប្រតិនទិ​នរដូវកា​ល ,ទី៣ការវិភាគអ្ន​កពាក់ព័ន្ធ ,ទី៤បញ្ហា​និង ​ដោះស្រាយ​តាម,ទី៥ប្រវត្តិភូមិសាស្ត្រ,ទី៦តារាងភា​ពធន់នៅក្នុងសហ​គមន៍។ យើង​ក៏​បាន​ដឹង​ហើយថា ខេត្តបន្ទាយ​មានជ័យ រយៈពេលបីបួនឆ្នាំកន្លងទៅគឺ​មានគ្រោះមហ​ន្តរាយធម្មជា​តិបាន​កើតឡើ​ងនៅក្នុង​ខេត្តស្ទើរគ្រប់​ស្រុក​ ក្រុងរួ​មមានគ្រោះ​ទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះ​រាំងស្ងួត​ជាដើម។ ដើម្បីជាកា​រលើកកម្ពស់ស​កម្មភាពមនុស្សធម៌ ពិសេសកាកបា​ទក្រហម​កម្ពុជា​ទៅចុះ​ធ្វើសកម្មភាពជា​បន្ទាន់​ដូចជា ផ្តល់អំ​ណោយ ​រកទីជម្រ​កអនា​ម័យបរិស្ថាន សុខភាព​ពេល​ដែល​បងប្អូនប្រ​ជាពល​រដ្ឋរង​គ្រោះ និងងាយ​រងគ្រោះ​រកទី​ទួលសុវត្ថិភាពជាដើម ៕

Leave a Reply

Your email address will not be published.