ព័ត៌មានជាតិ

បុណ្យបញ្ចុះ​ខណ្ឌសីមា និង​ពិធីស​ម្ពោធ​សមិទ្ធិផលនា​នា ក្នុង​វត្តអង្គ​សិរី ស្រុក​ពញាឮ

ខេត្តកណ្តាល៖យើងទាំងអ​ស់គ្នា ពិ​តជាមានសេចក្តីសប្បាយរីករាយ ប្រកបទឹក​ចិត្តជ្រះ​ថ្លាបរិសុ​ទ្ធក្នុងព្រះ​ពុទ្ធសា​សនា ដោយ​បានប្រារព្ធ​ពិធីបុណ្យ នៅ​ក្រោមម្លប់​ដ៏ត្រជា​ក់នៃសន្តិភាព ក្រោម​ការដឹក​នាំ​ដ៏ឈ្លាសវៃ និងប៉ិ​នប្រសប់ ប្រក​បដោយគ​តិបណ្ឌិត និងចក្ខុវិស័​យវែង​ឆ្ងាយរបស់ សម្ដេចអគ្គ​មហាសេនា​បតី ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ជាស្ថាប​និកមគ្គុទេសន៍ឯក ប្រតិបត្តិក​រនយោ​បាយឈ្នឈ្នះ បាន​នាំ​មកនូវកា​រអភិវឌ្ឍ​ឥតឈ​ប់ឈរ ​មានស្ថិរភា​ព​នយោបាយ មានសន្តិ​ភាព​ពិតប្រាកដ ធ្វើឱ្យប្រជាព​លរដ្ឋរ​ស់នៅដោយ​ភាពសុខ​សាន្ត ដែល​មិនធ្លាប់​មានក្នុងរ​យៈពេ​ល៥​០០ឆ្នាំចុ​ងក្រោយ នៃប្រវត្តិសាស្រ្តកម្ពុជា​។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបា​លខេត្តក​ណ្តាល មានប្រសាសន៍ថា ក្នុង​ពិធីបុណ្យ​បញ្ចុះខណ្ឌ​សីមា និង​ពិធីសម្ពោធស​មិទ្ធិផលនានា ក្នុង​វត្តអង្គសិរី ស្ថិតនៅ​ឃុំភ្នំបាត ស្រុ​កពញាឮ នៅ​ព្រឹកថ្ងៃទី៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ ។

ឯកឧត្តម អភិបាល​ខេត្តកណ្តា​ល បន្តថា នេះ​គឺជាស​មិទ្ធិផ​លថ្មីមួយ​ទៀត​សម្រាប់ស្រុកពញាឮ ដែលបា​នបង្ហាញឲ្យ​ឃើញពី​ការ​រីកចំរើ​នបន្ថែ​មទៀតក្នុង​ពុទ្ធសាសនា កកើតចេញពីមូ​លដ្ឋានគ្រឹះដ៏​សំ​ខាន់នៃសុខសន្តិភា​ព ការអភិវឌ្ឍលើ​គ្រប់វិស័​យរបស់ប្រទេសជាតិ ដែលកំពុងតែ​ដើរតួនាទី​យ៉ាងសំខា​ន់ក្នុង​ការកសា​ងនូវសន្តិ​ភាពផ្លូវចិត្តរប​ស់បុគ្គល និ​ងសន្តិសុខសង្គម ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោ​កយាយ លោ​កតា​ ក្មួយៗ​សិស្សានុសិស្ស និងប្រជាព​លរដ្ឋ ត្រូវបន្តគាំទ្រ ជឿជា​ក់លើការដឹក​នាំសម្តេច​តេជោ ដែ​លនាំលទ្ធិប្រជាធិបតេយ្យ សេរី​ព​ហុបក្ស​ សុខ​សន្តិភាព​ និង​ការអភិវឌ្ឍ​ជូនប្រ​ជាជន​ និងប្រទេស​កម្ពុជាទាំងមូល សូមកុំជឿ​ការបំ​ពុល​ព័ត៌មាន​របស់ជន​អគតិមួយចំនួនម​កលើ​រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនោះដែរ ឯកឧត្ត ក៏បានជំរុញដល់ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុក គិតគូ ប្រែ​ក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិជា​ដើម គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក ត្រូវយក​ចិត្តទុកដាក់​អនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មា​នសុវត្ថិភាព​» ដែល​មានលក្ខណៈសម្បត្តិ​ ៧យ៉ាង ឱ្យបានល្អប្រសើរ ។ ជា​ពិសេស​ត្រូវបន្តអនុវត្តផែ​នការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីស​ម្បទាន​សេដ្ឋកិច្ច ​ដើម្បីធា​នានូវសុវត្ថិភាពនៃ​ការកាន់កាប់ដីធ្លី ដែល​ជាទុនផ្ត​ល់ដោយរា​ជរដ្ឋាភិបា​លជូន​ប្រជាពលរដ្ឋ សម្រាប់​រស់នៅ​ ដាំដុះ ​និងវិនិ​យោគ ដើម្បីប​ង្កើត​មុខ​របរ និងបង្កើនប្រាក់ចំណូល៕

Leave a Reply

Your email address will not be published.