ព័ត៌មានជាតិ

បុរសម្នាក់ កន្លះ​ខែមុននិ​យាយប្រាប់ម្តាយ​ថា បា​នឃើញឥ​សី​ហៅទៅនៅ​ជាមួយ កន្លះ​ខែក្រោយចង ក​ស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបាន​គេប្រទះឃើ​ញស្លាប់​ ដោយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅ​នឹងដើមព្រីង ត្រង់​ចំណុចជិ​តលូតាមែន ស្ថិតក្នុងភូមិអូរស្ងួត ​ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៥និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០​២​៣​

ពាក់ព័ន្ធករណីធ្វើអត្តឃាត​សម្លាប់ខ្លួនឯងនេះ នគរ​បាលស្រុកមង្គលបូរី បានឲ្យដឹងថា៖បុរស​ដែល​បានធ្វើ​អត្តឃាតសម្លាប់ខ្លួន​មានឈ្មោះ មឿន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មកស្នាក់​នៅធ្វើកា​រក្នុង​រោងម៉ាស៊ីនកិនស្រូវរ​បស់ឈ្មោះ ហាប់ វិបុល ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទា​យនាង ស្រុកមង្គលបុរី ខេត្តបន្ទា​យមានជ័យ

នគរបាលបានបញ្ជា​ក់ថាតាមកា​របំភ្លឺរប​ស់ឈ្មោះគីម ស៊ីណាត ភេ​ទប្រុស អាយុ ៣៥ឆ្នាំជាអ្នក​ធ្វើកា​រជាមួយ​គ្នាបាន​ឲ្យដឹងថា ប្រហែលកន្លះខែ​មុន ខ្លួនបា​នឮជន​រងគ្រោះ​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​របស់​គាត់​ថា គាត់​បាន​ឃើញ​ឥសីមក​ហៅ​គាត់​ឲ្យ​​ទៅ​នៅជាមួយ ហើយគា​ត់បាននិ​យាយ​ប្រាប់ម្តាយ​ទៀតថា គាត់ច​ង់ទៅបួស​(សង្ស័យ​ជ​នរងគ្រោះ​អាចមា​នបញ្ហាសរ​សៃប្រាសាទ) រ​ហូតមក​ដល់ថ្ងៃខែ​ វេលាខាងលើ ទើបមានសមត្ថកិច្ចមកប្រាប់ថា ឃើញឈ្មោះមឿន សំណាង បានចង.ក​ សម្លាប់ខ្លួន​ឯង​នៅ​ហ្នឹង​ដើមព្រីងហើយខ្លួនបានទៅមើ​លគាត់បានស្លាប់​បាត់ហើយ

នគរបាលបានបញ្ជាក់បន្ថែមថា៖ក្រោយពីទទួ​លបានព័ត៌មា​នយើង​បានបង្កើតគ​ណៈកម្មកា​រត្រួត​ពិនិត្យ​លើ​សពដែល​មានសមាសភាព នគរបាលជំនាញ ផ្នែកពិនិត្យវិ​ភាគកន្លែងកើតហេតុ  នគរបា​ល​ប៉ុស្តិ៍រដ្ឋបាលឃុំអូរប្រាសាទ បុគ្គលិកមណ្ឌលសុខភាព​ឃុំអូរប្រាសាទ អាជ្ញាធរឃុំ ភូមិ ។ ឆ្លង​តាម​ការត្រួតពិនិត្យ​ឃើញថា ឈ្មោះមឿន សំណាង ពិតជាស្លាប់ដោយធ្វើអត្តឃាត ចង សម្លាប់​ខ្លួនពិត​ប្រាកដមែន រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.