ព័ត៌មានជាតិ

ក្លោងទ្វារតំបន់អភិវឌ្ឍន៍បឹងជម្រុកតេជោឈ្នះឈ្នះដ៏ល្អប្រណិតសង់ជិតរួចរាល់ ព្រមទាំងអាគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកំពុងសាងសង់ដើម្បីបម្រើដល់ប្រជាពលរដ្ឋឆាប់ៗនេះហើយ

ខ្លោងទ្វារដ៏ល្អប្រណិតរបស់តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងតែសាងសង់ជិតរួចរាល់ហើយ ដែលយើងគ្រាន់តែក្រលេកមើលទៅកាន់ក្លោងទ្វារយើងអាចសន្និដ្ឋានបានថានៅខាងក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះប្រហែលជាមានការអភិវឌ្ឍខ្លាំងហើយមើលទៅ!!!

 

ពិតណាស់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះកំពុងតែធ្វើការអភិវឌ្ឍ លូតលាស់ ឆ្ពោះទៅមុខប្រកបដោយអភិបាលកិច្ចដ៏ប្រពៃ របស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាជំនួយការផ្ទាល់សម្ដេចតេជោ ក្រោមគោលនយោ បាយដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

 

អគារសាលារៀន មណ្ឌលសុខភាព ស្នាក់ការកងរាជអាវុធហត្ថ ប៉ុស្តិ៍នគរបាលរដ្ឋបាល អនុសាខាកាកបាទក្រហមកម្ពុជា ទីស្នាក់ការភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្រះទឹក ផ្លូវខ្វាត់ខ្វែង កំពុងសាងសង់ជិតរួចរាល់ ដើម្បីត្រៀមក្នុងការបម្រើដល់ប្រជា ពលរដ្ឋ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការគៀងគនូវវិនិយោគិនជាតិ និងអន្តរជាតិចូលមកវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ដើម្បីបង្កើនសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ

 

ធ្លាប់តែជាតំបន់ដែលមានវិវាទរ៉ាំរ៉ៃជុំជិត ឥតរស្មី ពេលនេះប្រែក្លាយជាថ្មី ទៅជាទឹកដីដែលបរិបូណ៌ទៅដោយពន្លឺសន្តិភាព និងការអភិវឌ្ឍ អរគុណសន្តិភាព!!!

Leave a Reply

Your email address will not be published.