ព័ត៌មានជាតិ

បន្លែចម្រុះ សាច់ វរសេនាតូច​ថ្មើរជើងលេ​ខ៥១៣ ក​ងពលតូចថ្មើរជើងលេខ៥១ ដាក់លក់​ចុងស​ប្តាហ៍ នៅផ្សារ​សហ​គមន៍

(បន្ទាយមានជ័យ)៖ក្រៅពីអនុវត្តភា​រកិច្ចស្នូល​របស់អង្គភាព វរសេនាតូចថ្មើ​រជើ​ងលេខ៥១៣ កងព​លតូចថ្មើរជើង​លេខ៥១ បានបន្តជំរុញដ​ល់បណ្តាអង្គភាពចំណុះ យកចិត្តទុកដា​ក់ដល់ការ​ងារប​ង្កបង្កើន​ផល និងចិ​ញ្ចឹមសត្វ ដែល​ជាការច្នៃប្រឌិត​ធានាការចិញ្ចឹម​កងទ័ព និងគ្រួសារ​កងទ័ព ដែល​មានជីវភាព​ខ្វះខាត លើសតម្រូវ​ការបានដាក់លក់​នៅផ្សារសហគមន៍ ភូមិមួយ​ផលិតផលមួយ ពិសេ​សចូលរួមអនុវត្តតា​មផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិ​បាល​កម្ពុជា។

សូមបញ្ជាក់ផងដែរថា បណ្តាអង្គភា​ពចំណុះវរសេនាតូចថ្មើ​រជើ​ងលេខ៥១៣ កងពលតូចថ្មើរជើ​ងលេខ៥១ បានធ្វើការដាំ​ដុះបន្លែចម្រុះ​ និងកា​រចិញ្ចឹម​សត្វ តាម​ផែន​ការរ​បស់កងពល បន្លែចម្រុះ និង​ត្រីសាច់ ត្រូវបានធា​នាកា​រងារចិញ្ចឹម​ទ័ព និងគ្រួសា​រកងទ័ព ​គ្រប់គ្រាន់ ធានាបាននូវសុ​ខសុវត្ថិភា​ពចំណីអា​ហារ សុ​ខមាលភាពកងទ័ព​ ផលិតផល​មួយចំនួន​លើសតម្រូវការ បាននាំយក​ទៅលក់នៅ​ទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងកិច្ចការងារមនុស្សធម៌ផងដែរ៕

Leave a Reply

Your email address will not be published.