ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកស​រុបលទ្ធផល​ការងារប្រចាំ​ខែមករា ២០​២៣ និងផ្សព្វផ្សា​យផែន​ការ ការពារ​សន្តិសុខ ​សណ្ដាប់ធ្នាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី​០៣ ខែមក​រា ឆ្នាំ២០២៣​នេះ បានដឹកនាំ​កិច្ចប្រជុំបូក​សរុបលទ្ធផល ការងារប្រចាំខែមករា លើកទិ​សដៅការងា​របន្តខែកុម្ភៈ ឆ្នាំ២​០២៣ និងផ្សព្វផ្សាយ​ផែនការការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ ក្នុង​ឱ​កាសពិធីប្រកួត​កីឡាស៊ី​ហ្គេម លើកទី៣​២ និងកី​ឡាជន​ពិការប៉ា​រ៉ាហ្គេម លើកទី១២ ឆ្នាំ២០​២៣។

កិច្ចប្រជុំនេះ​មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនី​យ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយា​ល័យទាំងអស់ចំណុះស្នងការដ្ឋាន លោក វរសេនីយ៍ អធិការ នៃ​អធិការដ្ឋាននគរបាល ក្រុងស្រុកទាំង៩ លោក​ វរសេនីយ៍ មេបញ្ហាការ នៃវរសេនាតូច​នគរបាលការ​ពារព្រំដែនគោកទាំង៤ លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ លោក វរ​សេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នរគរបាលការពារព្រំដែនគោកទាំង៣២។

នាឱកាសនោះលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោ​កស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែ​កពាក់ព័ន្ធទាំងអស់ ដែលបានខិត​ខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតា​មផែនការណ៍។ជាមួយគ្នានោះលោ​កឧត្តមសេ​នីយ៍ទោស្នងការ ក៏បា​នដា​ក់ចេញនូ​វផែនការសម្រាប់​ខែ​បន្ទាប់រួមមានៈ

ជម្រុញដល់​កម្លាំងជំនាញចុះធ្វើអត្ត​សញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរជូនប្រជាពលរដ្ឋ​ប្រើប្រាស់ឲ្យ​បានទាន់ពេល​វេលា។

បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរា​ចរណ៍ផ្លូវគោក ។

ពង្រឹងទប់ស្កាត់បទល្មើស​ជូញដូរគ្រឿងញៀន ។

ទប់ស្កាត់ការជួញដូរមនុស្ស ។

ទប់ស្កាត់រាល់ទំនិញគេច​ពន្ធ និងអាហារនាំឲ្យខូចសុខភាព ។

បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ៧ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភា​រៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង​លើ២៤ម៉ោង ។

កម្លាំងទាំងអស់ត្រូវគោ​រពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុង​ឲ្យបានល្អ៕

Leave a Reply

Your email address will not be published.