តាមប្រភពបានរាយការណ៍ថាកន្លងមកបទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេង ដែលដឹកចេញតាមច្រកដាក់ដាំ ឆ្ពោះទៅប្រទេសវៀតណាម។ជាក់ស្តែងបើគិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះ ប្រភពព័ត៌មានបានអោយដឹងថា ក្រុមឈ្មួញបានព្យាយាម រត់ការមានរយ: ពេលជាងកន្លះខែមកហើយ តែមិនទាន់ដឹកចេញបានដោយដឹងថាមានមន្ត្រីម្នាក់ មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ
ប្រភពព័ត៌មាននៅក្នុងខេត្តមណ្ឌលគិរី បានលួចបង្ហើបឱ្យដឹងថា ក្រុមឈ្មួញកំពុងតែមមាញឹកខិតខំរត់ការ ដើម្បីដឹកឈើចេញពីស្រែពក ស្រុកពេជ្ជតា តាមរយៈរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តដឹកដី តាមច្រកដាក់ដាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។
គិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ មានរយ:ពេលជាងកន្លះ ទើបតែបានដំណើរការអាជីវកម្មរបស់ពួកគេបាន។ខណ:សេចក្ដីរាយការណ៍អះអាងថា ក្រុមឈ្មួញត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿង ដើម្បីសម្រុកកាប់ឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់កាប់ និងដឹកលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំនេះ។
ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកដាក់ដាំមួយចំនួនទៅអោយពួកឈ្មួញទេនោះ ម្លេះបទល្មើសព្រៃឈើទាំងនោះពិតជាមិនអាចកើតមានដូចពេលបច្ចុប្បន្ននេះទេ៕