ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិ​ច្ចប្រ​ជុំពេញអង្គគ​ណៈ​រដ្ឋមន្រ្តី នៅវិមានសន្តិភាព ទីស្ដីកា​រនាយក​រដ្ឋមន្ត្រី

(ភ្នំពេញ)៖សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក ថ្ងៃទី៨ ខែក​ក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈ​រដ្ឋមន្រ្តី នៅវិមាន​សន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

ក្នុងកិច្ចប្រជុំនោះបាន​ពិភាក្សា និងឆ្លងរបៀបវា​រៈមួយចំនួនដូចជា៖

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ន​នីតិប្ប​ញ្ញត្តិ​លើ៖

.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ :

កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេ​ស​ម៉ាកាវនៃសាធារណរដ្ឋប្រជា​មានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹង​ពន្ធលើប្រាក់ចំណូល និងការ​បង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។

កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការ​កិបកេងបន្លំ​ពន្ធពាក់ព័ន្ធនឹងពន្ធ​លើប្រាក់​ចំណូល

.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអ​នុស​ញ្ញា​ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕

Leave a Reply

Your email address will not be published.