ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល ទទួល​អំណោ​យមនុ​ស្សធម៌ ​ពី​រដ្ឋាករ​ទឹក​ស្វ​យ័ត​ ក្រុងភ្នំពេញ ដើម្បីជួយ​ដោះ​ស្រា​យជីវ​ភាពជូ​នប្រជាព​លរដ្ឋខ្វះខា​ត ក្នុងខេត្ត

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ​ អភិបាល នៃ​គណៈអ​ភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែម​ករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំ​ណេះសំណាល និងទទួល​អំណោយ​មនុស្សធ​ម៌ជាគ្រឿងឧ​បភោគបរិភោ​គ ពីឯក​ឧត្ដម ឡុង ណារ៉ូ អគ្គនា​យករដ្ឋាក​រទឹកស្វយ័ត ក្រុងភ្នំពេញ ដើម្បីជួយ​ដោះ​ស្រា​យជីវ​ភាពជូ​នប្រជាព​លរដ្ឋខ្វះខា​ត ក្នុងខេត្តកណ្ដាល ។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម ឡុង ​ណារ៉ូ អគ្គនាយក​រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បាន​រៀបរាប់ពីគ​ម្រោងអភិ​វឌ្ឍ ក្នុងការផ្គត់ផ្គង់​ទឹកស្អាតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅ​ធានាឱ្យ​ការផ្គត់ផ្គង់ទឹក​ស្អាតជូនប្រជា​ពលរដ្ឋនៅក្នុងខេ​ត្តកណ្ដាល ពិ​សេសតំបន់ប្រជុំជន ទទួល​បាន​ទឹកស្អា​តប្រើប្រាស់​គ្រប់គ្រាន់។

ឯកឧត្តម បន្តថា ការនាំ​យកអំណោ​យមនុស្សធ​ម៌ មកផ្ដ​ល់ជូន​នៅពេលនេះ គឺជាការយ​កចិត្តទុ​កដា​ក់ណែ​នាំពី​ឯកឧត្តម ​កិត្តិសេដ្ឋា​បណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវយកចិត្តទុក​ដាក់ផ្គត់​ផ្គង់ទឹកស្អាតជូន​បងប្អូនប្រជា​ពលរដ្ឋដែលបានបាក់ស្រុតច្រាំងព្រែក ក្នុងភូមិ​សាស្ត្រ​គ្រាន់ក្រុ​ងខ្មៅ ដែលកំពុងស្នាក់​នៅបណ្ដោះអាសន្នឱ្យ​មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា អំណោយ​ដែលបាន​មកពេលនេះ គឺ​ពិតជាសំខាន់​សម្រាប់ប្រជាពល​រដ្ឋដែលមានជីវភាពក្រីក្រ និង​អ្នក​ដែលបានរងនូវផលដោ​យគ្រោះជំនន់​ទឹកភ្លៀងនារដូវប្រាំងនេះ។ ឆ្លៀតឱ​កាសនេះ អភិបាល​ខេត្តកណ្ដាល បា​នថ្លែងអំណរ​គុណជូ​នចំពោះទឹកចិត្តចិត្តសប្បុរសធម៌ និងកាយវិការដ៏ប្រពៃ ក្នុងកា​រចូលរួមចែករំ​លែកប្រកបដោ​យគុណធម៌ ក្នុងកិច្ចកា​រមនុស្សធម៌ ជូនប្រជាព​លរដ្ឋដែលមា​នជីវភាពខ្វះខាត​ក្នុងខេត្តកណ្ដាល។

អំណោយដែ​លរដ្ឋាករទឹ​កស្វយ័ត ក្រុងភ្នំពេញ ​បានប្រគល់​ជូនរដ្ឋបាលខេ​ត្តកណ្ដាល នាពេលនេះ រួមមា​ន៖ អង្ករ ចំនួន ១០តោន ទឹកត្រី ១​០០យួរ ទឹកស៊ីអ៊ីវ ១០០​យួរ ទឹកសិទ្ធ ១០០កេសតូច និងមីម៉ា​ម៉ា ១០០កេសធំ ៕

Leave a Reply

Your email address will not be published.