ខេត្តប៉ៃលិន៖ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសោភ័ណភាពទីក្រុង ទើបនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួននៅតាមដងផ្លូវជាតិលខ ៥៧ ចាប់ពីចំណុចរង្វង់មូលត្បូង រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋដែលដាក់នៅតាមដងផ្លូវ និងជួយថែទាំដើមឈើដែលខាងរដ្ឋបាលខេត្ត ខិតខំដាំដុះទុកសំរាប់យើងទាំងអស់គ្នានិងនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕