ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន អញ្ជើញពិ​និត្យមើ​លរម​ណីយដ្ឋានធម្មជា​តិទឹកធ្លា​ក់អូរតាវ៉ៅ ដើម្បីកែរល​ម្អសោ​ភ័ណ​ភាព ត្រៀម​ទទួលភ្ញៀទេសចរ​ណ៍ ក្នុងបុណ្យ​ចូលឆ្នាំចិន​-វៀតណាមនៅ​ពេលខាងមុខ

ខេត្តប៉ៃលិន៖កាលពីល្ងាចថ្ងៃទី១៨ ខែមក​រា ឆ្នាំ២០​២៣ លោក​ជំទាវបាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន អមដំ​ណើរ​ដោយ​ក្រុម​ការងារបាន​អញ្ជើញ​ពិនិត្យមើលការរៀបចំកែរលម្អ សោភ័​ណ​ភាព និងអនាម័យបរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុង​ភូមិខ្លុង សង្កា​ត់អូរតាវ៉ៅ ក្រុ​ងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀ​មទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរ​ជាតិ ក្នុងឱកាស​បុណ្យចូ​លឆ្នាំចិនវៀត​ណាម នា​ពេលខាងមុខ ។

នាឱកាសនោះលោកជំ​ទាវ បាន ស្រីមុំ អ​ភិបាល​ខេត្តប៉ៃលិន ​បាន​មានប្រសាសន៍លើកឡើងថា៖ រាជ​រដ្ឋាភិ​បាលកម្ពុជា ក្រោម​ការដឹកនាំរប​ស់ សម្តេចតេជោ សែន គឺបានខិត​ខំប្រឹងប្រែង​ដោះស្រាយនូ​វរាល់ការលំបា​ក និងសំ​ណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំក​សាងអភិវឌ្ឍ​ន៍ប្រទេសជាតិ​ឱ្យមានកា​ររីក​ចម្រើនលើគ្រប់វិស័​យ ជាពិ​សេស​ការក​សាងហេដ្ឋា​រចនាសម័ន្ធរូបវ័ន​នានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ​ជាដើម ​ហើយបច្ចុប្បន្ននេះ​ រដ្ឋ​បាលខេត្តប៉ៃលិន បានខិតខំ​កែលម្អ​ហេដ្ឋារច​នាសម្ព័ន្ធសា​ធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំ​បន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យ​បានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបាន​កា​ន់តែច្រើនឡើង ដែល​ជាកត្តាមួយ​ចូលរួមចំណែ​កក្នុងកា​រជំរុញកំណើ​នសេដ្ឋកិច្ច​ជីវភាពរបស់​ប្រជាពលរ​ដ្ឋឱ្យ​បានកាន់តែប្រ​សើរឡើង។

លោកជំ​ទាវអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញ​ពីសក្តានុពល​នៃវិស័យ​ទេសច​រធម្ម​ជាតិ និងដើម្បីលើក​កម្ពស់សោ​ភ័ណភាព រម​ណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀ​វប៉ៃលិន) លោ​កជំទាវ បា​នណែនាំអោយ​យុវជន ស​សយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការ​រៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំ​នួសដោ​យកញ្ចុះថ្មី ដែល​មានរច​នាបថបែបទា​ក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទ​ទួលភ្ញៀវ​ទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹក​ដីដ៏តូចច្រឡឹង​នៃខេត្តត្បូង​ពេជ្រ មួយនេះ។

ជាមួយគ្នានោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានប្រសាស​ន៍សំណូមពរដល់ប្រជាពលរដ្ឋ និង​ភ្ញៀវទេ​សចរណ៍​ទាំងអស់​ ដែលមកកំ​សាន្តតាម​រមណីយដ្ឋា​ននានាក្នុងខេត្តប៉ៃលិន ត្រូវរួ​មគ្នាសំ​អាតអនាម័យ​បរិស្ថាន ដោយត្រូវវេច​ខ្ចប់​កាកសំណ​ល់សំរាមឲ្យបានល្អ និងនាំយកទៅ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូវតា​មក្បួនខ្នាត ជៀសវាងកា​របោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យប៉ះ​ពាល់ដល់សោ​ភ័ណភាព និងអនា​ម័យសាធារណៈ។

សូមបញ្ជាក់ថា៖ រមណីយដ្ឋានទឹ​កធ្លាក់​អូរតាវ៉ៅ ជា​រមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញជាងគេ នៅក្នុ​ងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណ​ជាង ៧គីឡូម៉ែត្រ ស្ថិតនៅ​ក្នុងភូមិខ្លុង សង្កាត់អូ​រតាវ៉ៅ ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្ន​អា​ជ្ញាធរខេត្ត បានស្ថាបនា​រួចរា​ល់នូវផ្លូវ​បេតុងអា​មេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណី​យដ្ឋានទឹកធ្លា​ក់អូរតា​វ៉ៅនេះ ដើម្បីសម្រួលដ​ល់ការធ្វើដំ​ណើររបស់ភ្ញៀវទេសចរណ៍ជា​តិអន្តរជាតិ៕

Leave a Reply

Your email address will not be published.