ព័ត៌មានជាតិ

កិច្ចប្រជុំគ​ណៈបញ្ជា​ការឯក​ភាពរដ្ឋ​បាលខេត្តក​ណ្ដាល

ខេត្ត​កណ្ដាល៖ ឯកឧត្តម គង់ សោភ័​ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្ដាល បានកោត​សរ​សើរ ​និងវាយតម្លៃខ្ព​ស់ចំពោះ​កិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ របស់គណៈបញ្ជាកា​រឯកភាព​រដ្ឋបាល​ខេត្តកណ្ដាល គ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀប​រៀបរយ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសការជួ​យសង្គ្រោះប្រជា​ពលរដ្ឋក្នុង​គ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលកើតមាននៅក្នុងខេត្តកណ្ដាល។

ឯកឧត្តម គង់​ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបា​លខេត្តកណ្ដាល បានកោតសរសើរ និងវាយ​តម្លៃខ្ពស់ បែបនេះ​ក្នុងកិច្ចប្រជុំគណៈ​បញ្ជាការឯក​ភាពរដ្ឋបាលខេត្តកណ្ដា​ល នារសៀលថ្ងៃទី១៨ ខែម​ករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបា​លក្រុងស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

ឯក​ឧត្តមអភិបាលខេត្ត បន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកណ្ដាល បានទទួលរ​ងឥទ្ធិពលទឹ​កហូរចេញពីខេត្តកំពង់ស្ពឺ និងការបើកទ្វារទឹកបង្ហូរចូលតាមដងស្ទឹងព្រែកត្នោត ដែល​បង្កម​កពី​ភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យស្ថានភាពទឹក ស្ថិតនៅភូមិសាស្ត្រខេត្តកណ្ដាល មាន​ការ​កើនឡើងខ្លាំង បណ្ដាលឱ្យក្រុងស្រុកចំនួន៤ រួមមាន៖ ក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុក​អង្គស្នួល និងស្រុកពញាឮ រងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងផលដំណាំផ្សេងៗទៀត។

ឯកឧត្តម​អភិបាលខេត្ត បានណែនាំដល់ កងកម្លាំងមាសម្ថកិច្ច និងគណៈ​បញ្ជាការឯ​កភាពរដ្ឋបា​លក្រុងស្រុកទាំ​ងអស់ត្រូវយកចិត្តទុកដាក់ ពន្លឿនការ​ងារធ្វើអត្តសញ្ញា​ណប័ណ្ណ​ជូនប្រជា​ពលរដ្ឋ​ដែលគ្រប់អាយុ ពិសេសអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ជូនប្រ​ជាពលរ​ដ្ឋអោយបា​នទាន់ពេលវេលា និងអនុវត្តនូវ​ផែនការសកម្ម​ភាពការងារ​របស់ខ្លួនជាបន្តប​ន្ទាប់​ទៀតធ្វើយ៉ាង​ណា ដើម្បីធា​នាដល់កា​របម្រើសេវាសាធារ​ណៈ ជូនបងប្អូន​ប្រជាពលរដ្ឋ​នៅតាមមូល​ដ្ឋានរបស់ខ្លួន​ឲ្យបានល្អប្រ​សើរឡើងបន្ថែមទៀត។

ក្នុងកិច្ចប្រ​ជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយ​កចិត្តទុកដា​ក់ បង្ក្រាបឱ្យ​បាននូវបទល្មើសនា​នា ដោយមិនឱ្យមានបទល្មើសដូចជាចោរកម្ម គ្រឿង​ញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោល​នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរព​ច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published.