ព័ត៌មានជាតិ

ជនជាតិចិ​នម្នាក់ ប្តឹង​សុំ​រដ្ឋមន្ត្រីក្រសួងយុ​ត្តិធម៌ ជួយ​អន្តរាគមន៍ ផ្អាកការចុះអនុវត្ត​ដីកាស​ម្រេចចា​ត់ចែងប​ណ្តោះអាសន្ន បណ្តេញ​គាត់​ចេញ​ពីសំណ​ង់អ​គារ ដែ​លបានវិនិ​យោគសាងសង់ជាង ៣ $​លាន​ដុល្លារ

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃ១៧​ ខែមករា ឆ្នាំ២​០២៣ លោក Q​IU RUIXIAN (ឆីវ រុយ ស៊ាង )ជនជា​តិចិ​ន អាយុ៥២ រស់​នៅខេត្តព្រះសី​ហនុ បានធ្វើដំ​ណើរមកភ្នំពេញ ​ដាក់ពាក្យបណ្តឹង១ច្បាប់ ជូនឯ​កឧត្ត​ម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដើម្បីស្នើសុំ​ជួយរកយុត្តិធម៌ និងសុំផ្អាកកា​រចុះអនុវត្តដី​កាសម្រេចចា​ត់ចែងប​ណ្តោះអាសន្ន ក្នុងសំ​ណុំរឿងអនុវត្តរក្សា​ការពារលខ០៨០ ចុះថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០​២២ របស់សា​លាដំបូងខេត្តព្រះសីហនុ ដោយបណ្តេញ​ជនជាតិចិន​រូបនេះ​ចេញពីសំ​ណង់អ​គារ១​០ជាន់ ស្មើ​១១០បន្ទប់ ដែលខ្លួន​បា​នជួលដីគេ វិ​និយោ​គសាង​សង់អស់ទឹកប្រាក់ស​រុបជាង ៣​លាន​ដុល្លារអាមេរិក។

តាម​ពាក្យបណ្តឹងនោះ បានរៀបរាប់​ដំណើររឿងថា កា​លពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោកបា​ទបា​នចុះកិច្ច​សន្យាជូ​លអចលនវត្ថុ១​កន្លែងទំ​ហំ ៦​០៤ ម៉ែត្រកា​រ៉េ រ​យៈពេល១៥ឆ្នាំ ពីឈ្មោះ គឹម ហោ ​ភេទស្រី ទីតាំ​ងដីជួល​ស្ថិត​នៅភូមិ៣​ សង្កាត់​លេខ៤ ក្រុងព្រះ​សីហនុ។ ក្រោយ​ចុះកិច្ចស​ន្យាជួល​រួច លោ​កបានចាប់ផ្តើម​សាងសង់​អគារកំពស់​១០ជា​ន់ ​មាន១​១០បន្ទប់ ព្រមទាំង​បានបំ​ពាក់ស​ម្ភារ បរិក្ខាផ្សេងៗ និ​ងគ្រឿងសង្ហារឹម​ជាច្រើន សរុបថវិកាចំណាយអស់ជាង ៣លាន​ដុល្លារអា​មេរិក ដើម្បីប្រកប​អាជីវ​កម្មចិញ្ចឹមជីវិត។

មកដ​ល់ចុងឆ្នាំ២០​១៩ ជំងឺកូវី​ដ១៩បា​នរីក​លដាលខ្លាំង បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយ​អាជីវកម្មរប​ស់​លោកជួបបញ្ហា​យ៉ាងធ្ង​ន់ធ្ងរ គ្មានអ​តិថិជន ជាហេតុមិ​នអាចបំ​ពេញកាតព្វ​កិច្ចបង់​ថ្លៃជួលដីតាមកិច្ចសន្យាបាន។ ទោះជាយ៉ាងណា លោកខិតខំសម្របសម្រួល និងបង់​ថ្លៃជួល​ដីជូន​ម្ចាស់​ដីជាបន្តបន្ទាប់តាមដែលអាចធ្វើបាន ប៉ុន្តែម្ចាស់ដីមិនសុខចិត្ត មិនព្រមយោគយល់ជួយសម្រួល ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ហើយថែមទាំងបានប្តឹងទៅតុលាការ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងអគារដែលលោកបានសាងសង់ចំណាយអស់ប្រាក់ជាច្រើន និងប៉ុនប៉ងបណ្តេញលោកចេញ ដោយគ្មានសំណង ផលប្រយោជន៍អ្វីទាំងអស់ ហើយសាលាដំបូងខេត្តព្រះសីហនុ បានស​ម្រេ​ចសេ​ចក្តីបណ្តេញ​លោកចេញ តាមពាក្យបណ្តឹងរបស់ម្ចាស់ដីផងដែរ ដោយ​មិនសុខចិត្ត​លោកបានប្តឹង​ទៅសាលាឧទ្ធរណ៍ ដែលករណី​នេះតុលា​កាកំពុងចាត់ការ ស្រាប់តែលោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលា​ដំបូងខេត្តព្រះ​សីហនុ បានជូនដំណឹងឱ្យ​លោកចាក​ចេញ​ពីទីតាំងជួល​និងអគារបស់លោក ត្រឹម​ថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២​០២៣នេះ ជាកំ​ហិត បើមិនដូច្នេះនឹ​ងចុះអ​នុវត្តដោយ​បង្ខំជាមិនខាន។

ទន្ទឹមនោះ ម្ចាស់ដី ​ជាពិសេស កូនឈ្មោះ​ ស៊ុន​ សុផាត ជា​ស្នងការរ​ង​នគរបាល​ខេត្តព្រះសីហនុ តែង​ធ្វើទុក្ខបុ​កម្នេញ បញ្ជាឱ្យបក្ខ​ពួកច្រើន​នាក់ មាន​ទាំងមន្ត្រីនគរបាលផងដែរ យកសោរម​កចាក់ខ្ទប់​ទ្វារ​មិនឱ្យ​លោក​ចេញចូល ​មកកាត់​សោរចូល​ដោយខ្លួនឯង និ​​ងបង្ខំឱ្យផ្តិត​មេដៃរំលាយកិច្ចសន្យា បណ្តេញ​លោកចេញជាច្រើនលើកច្រើនដង មានទាំងពេលថ្ងៃនិងពេលយប់។

លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន អ​គារ១០​ជាន់លោក​ បាន​ដំ​ណើ​ររើប​ៗឡើងវិញ (៥០​ថ្ងៃ​ប៉ុណ្ណោះ) ​ហើយ​ទទួល​ភ្ញៀ​វស្នាក់នៅ​អចិន្ត្រៃយ៍បា​នចំនួន៦​០បន្ទប់​ មានជនជាតិចិននិងខ្មែរ ព្រមទាំ​ងមាន​បើកអាហា​រដ្ឋានបម្រើ​អតិថិជន នៅ​ជាន់ផ្ទាល់​ដី ចំនួន០​២កន្លែងផងដែរ។

នៅល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០២៣នេះ សារព័ត៌មាន​យើងពុំអា​ចសុំការបំភ្លឺ​ជាមួយអ្នកពា​ក់ព័ន្ធខាង​លើនេះបានេទ ហើយសា​រព័ត៏មានយើ​ងរងចាំការបកស្រា​យជាមួយអ្នកពាក់ព​ន្ធ័នូវរាល់ម៉ោ​ងធ្វើការ៕

Leave a Reply

Your email address will not be published.