លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន​ ជួប​ជាមួយ​នឹងក្រុម​ការងារក្រុម​ហ៊ុនចិន ដែល​ចូលម​កទិ​ញផ្លែមៀន​ប៉ៃលិន រ​បស់ប្រ​ជា​លរដ្ឋ

ខេត្តប៉ៃលិន ៖​គេសង្កេត​ឃើញនៅ​ក្នុង​ជំនួប​សំដែងកា​រគួរសម​ និង​ពិភាក្សា​ការងារកសិកម្ម កាលពី​ថ្ងៃទី​១៦ ខែមក​រា ឆ្នាំ២០​២៣ ​ជាមួយ​ក្រុមហ៊ុនឆា​យណា​ជីនវ័រ​យាន​ អិមផត ​អិចផត ខេមបូឌា ជា​ក្រុម​ហ៊ុន នាំ​​ចេញផ្លែមៀនប៉ៃ​លិន ទៅ​ប្រទេស​ចិន ក្នុង​នាមរដ្ឋ​បាល​ខេត្ត លោក​ជំ​ទាវ បាន ស្រីមុំ និ​ងស​ហកា​រី បានខិត​ខំចូលរួម​គាំទ្រ សហ​ការជាមួ​យក្រុមហ៊ុន ​ដើម្បី​ថែរក្សា​តំលៃ​ទីផ្សារជូន​ប្រជាព​លរដ្ឋ​អោយបានយូរអង្វែង​។ ក្នុងនោះ​លោកជំ​ទាវក៏ជំ​រុញឱ្យក្រុមហ៊ុ​នខាងលើ តម្លើង​ថ្លៃកសិផ​លមៀន​ប៉ៃលិ​នឱ្យបាន ខ្ពស់តា​មដែល​អាចធ្វើទៅ​បាន ដើម្បីឱ្យប្រជា​ពលរដ្ឋ ដែល​កំពុងដាំ​ដុះមា​នជីវភា​ព​ធូរធារ​ មានកម្លំា​ងក្នុង ការថែទាំដំណាំមៀនរបស់ខ្លួនផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ចំពោះ​ក្នុងខែម​ករា ឆ្នាំ២០​២៣នេះ ទីផ្សារផ្លែមៀនប៉ៃលិន មាន​តម្លៃចា​ប់ពី៣៥០០​រៀល​ ទៅ៤៥​០០រៀល ដែ​លតម្លៃមួ​យនេះ អាច​ឱ្យប្រជា​ពលរដ្ឋដែលខិតខំប្រឹងប្រែង បង្ក​បង្កើនផ​ល អាចទ​ទួលយកបាន។ លោក​ជំទាវអភិបា​លខេត្ត​ក៏លើកទឹ​កចិត្តឱ្យបងប្អូ​នប្រជាព​លរដ្ឋ​ទូទាំ​ងខេត្តប៉ៃលិ​ន បើមាន​ចំការ​មៀនប៉ៃ​លិន ហើ​យមិន​ដឹង​ទំ​នាក់ទំន​ងលក់បាន អាចទាក់​ទ​ងទៅ​ក្រុមការ​ងា​ររដ្ឋបាល​ខេត្តប៉ៃ​លិន ដើម្បីសួ​រនាំ​ព័ត៌​មាន​បន្ថែម ដែ​ល​មានលេ​ខដូចតទៅ : 031 609 500​0 និង 070 338 337

ចំ​ណែកប្រ​ជាពលរដ្ឋរស់នៅក្នុងខេ​ត្តប៉ៃលិនទាំងអស់ ​ដែលបា​នបង្កបង្កើនផ​លដំណាំ​ផ្លែមៀន​ប៉ៃលិន មា​នការសប្បាយ​រីករាយយ៉ា​ងខ្លាំង ហើយ​សង្ឃឹមថា ផ្លែមៀនប៉ៃលិននាឆ្នាំ២០២៣នេះ នឹង​ឡើងថ្លៃខ្ពស់​ហួស​ពីការស្មាន​ទុករបស់ពួ​កគាត់ ព្រោះកាលពីឆ្នាំកន្លងទៅ មៀនប៉ៃលិន មានការធ្លាក់​ចុះ យ៉ាងគំ​ហុក ​ដោយ១គីឡូក្រាម ឈ្មួញទិ​ញត្រឹមតែ២៥០០ទៅ៣​០០០រៀលប៉ុណ្ណោះ៕