ព័ត៌មានជាតិ

ម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀត​រងរបួសធ្ងន់ ក្រោយជិះម៉ូ​តូដឹកគ្នា​ទៅសាលា​ត្រូវបានរថ​យន្តធុនធ្ងន់ សណ្តោង​កន្ទុយមួយ​គ្រឿងមិ​នស្គាល់​ម៉ាកបើ​ក​បុក​ពីក្រោយ​ពេញ​ទំហឹង

(បាត់ដំបង)៖យ៉ាងហោចណា​ស់មានយុវ​សិស្សម្នាក់​បានស្លាប់ភ្លាមៗ និងម្នាក់​ទៀតរង​របួសធ្ងន់ ដឹក​យក​ទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ ក្រោយ​ជិះម៉ូតូដឹ​កគ្នាទៅ​សាលា ត្រូវបានរថយន្ត​ធុនធ្ងន់​ប្រភេទ​សណ្តោង​កន្ទុយមួយ​គ្រឿងមិនស្គាល់ម៉ាក បើកបុកពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍គ្រោះ​ថ្នាក់ច​រាចរណ៍​ដ៏រន្ធត់ខាងលើ​នេះបានកើតឡើងកាលពី​វេលាម៉ោង៦និង៤០នាទី ថ្ងៃទី១៦ ខែមករា ឆ្ឆ្នាំ២​០​២​៣ នៅតាម​បណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុង​​ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅ​កន្លែងកើត​ហេតុបាន​អោយថា នៅមុនពេលកើត​ហេតុគេ​បាន​ឃើញម៉ូតូម៉ាកហុង​ដា​ឌ្រីមពណ៌​ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X -1105 បើកបរ​ដោយយុវសិស្សម្នាក់ឈ្មោះ ភូ លីហេង ភេទប្រុស អាយុ ១៦ឆ្នាំ និងអ្នករួម​ដំណើរជាប្អូន​បង្កើតម្នាក់ឈ្មោះ ភូ ​លីហ៊ួរ អាយុ ១៣ឆ្នាំ ទាំងពីរ​នាក់រស់នៅក្នុងភូមិកំព​ង់ព្រះ ឃុំកំពង់ព្រះ​ ស្រុកសង្កែ ខេត្តបាត់ដំបង ​បើកបរ​ក្នុង​ទិសដៅ​ពីត្បូង​ទៅជើង ​ក្នុង​គោលបំណងដើម្បីទៅ​សាលារៀន លុះមកដ​ល់ចំណុច​កើតហេតុ ក៏ស្រាប់តែ​មានរថយន្តធុន​ធ្ងន់សណ្តោង​កន្ទុយមួយ​គ្រឿងមិន​ស្គាល់ម៉ាក បើកក្នុង​ល្បឿនលឿន​បុកពីក្រោ​យពេញទំហឹង និងកិនបណ្តាលអោយ​ជនរងគ្រោះ​ជាប​ងស្លាប់ភ្លាមៗ និងអ្នករួម​ដំណើរជា​ប្អូនរ​ងរបួសធ្ងន់ ចំណែករ​ថយន្តគេចខ្លួនបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដឹក​បញ្ជូនជនរងគ្រោះទៅ​សង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែក​សាក​សព ត្រូវបានបញ្ជូនអោយ​ខាងសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក​មធ្យោបាយម៉ូ​តូ ត្រូវបានវាស់​វែងយកទៅ​រក្សាទុកនៅការិ​យាល័យចរាចរណ៍​ផ្លូវគោកខេត្ត ដើម្បីរងចាំ​ស្វែងរ​កម្ចាស់រថយន្ត​អោយចូលខ្លួនមក​ដោះស្រាយតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.