ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជូនដំណឹងផ្តល់ការងារ​ក្នុងស្រុកជាច្រើនផ្នែក ជូន​ដល់ព​លរដ្ឋក្នុងមូលដ្ឋាន ដើម្បី​កាត់​បន្ថយ​ការចំណាកស្រុក

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន កាលពីព្រលប់ថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាសផ្តល់ការងារនៅក្នុងស្រុក ដោ​យគិតប្រាក់ខែដូច​ នៅប្រទេសថៃ សម្រាប់ព​លរដ្ឋខ្មែរ ដែលចង់រកការងារធ្វើ ។

ក្រៅពីនោះ អភិបាលខេត្តនៅជា​ប់ព្រំដែនថៃ​ ក៏បា​ន​ធានាសុវ​ត្ថិភាព​កក់ក្តៅជូនដល់ពលរដ្ឋខ្មែរ ដែល ធ្វើកា​រងារនៅខេ​ត្តប៉ៃលិន ដោយ​មិនចាំបាច់ចំ​ណាកស្រុក ឆ្លងដែនទៅរកការងារធ្វើ នៅទឹកដី ថៃ​ឡើយ។

លោកជំទាវ បាន ស្រីមុំ បានប្រកាសនៅក្នុង​ផេករបស់ខ្លួ​នថា «នាងខ្ញុំ សូមជូនដំ​ណឹងចំ​ពោះពុក​ម៉ែបងប្អូន ដែលមានគោល​បំណង ស្វែងរកការងារក្នុងស្រុក ឬក្នុង​ខេត្តប៉ៃលិន មិនចាំ​បាច់ធ្វើ​ចំ​ណាកស្រុក ដោយទទួលបានប្រាក់បៀវត្សរ៍ ដូចកា​រងារចំណាកស្រុក ធានាមា​នសុវត្ថិភាពកក់ក្តៅ ជួប​ជុំគ្រួសារ ក្រុមហ៊ុនឯកជន ផ្នែករដ្ឋបាល ២នាក់ ជំនួយការ ២នាក់ (ស្រីប្រុស) ការងារមេផ្ទះ លក្ខ​ណៈ ឯកជន ចុងភៅ អនាម័យ ថែសួន ជាច្រើននាក់។កំលាំងប្រមូលផលក​សិកម្ម ​ជាច្រើននាក់ មន្រ្តី​កិ​ច្ចស​ន្យារដ្ឋបាល​ខេត្ត ផ្នែកអនាម័​យ២នាក់ ( ស្រីប្រុស )។សូមទំនាក់ទំនងលេខ : 070338337 និង 098313344»

លោកជំទាងអភិបាលខេត្ត បន្ថែមថា «ចាប់ពីពេលនេះតទៅ កូនក្មួយ​គ្រប់ស្រទាប់ វណ្ណៈមាន​គោលបំ​ណងស្វែងរកការងារ អាចទំនាក់ទំនង តា​មលេខដាក់ជូនខាងលើ នាងខ្ញុំ និង ​សហការី នឹង ជួយ​ជ្រោមជ្រែង រកការងារជូនបងប្អូន នៅក្នុងស្រុក ​ដោយទទួលបានប្រាក់បៀវត្សរ៍សមរម្យ ដោយ​មិ​នចាំបាច់លំបាកធ្វើចំណា​កស្រុកឡើយ។

សូមប​ញ្ជាក់ បងប្អូនមិនតំរូវការបង់សេវាអ្វីឡើយហើ​យ ក្រុមយើងខ្ញុំ ជួយសម្រប​សម្រួល​ដោយឥ​តគិតថ្លៃ៕

Leave a Reply

Your email address will not be published.