ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងផ្ត​ល់កុំព្យូទ័រ (Laptop) ជូននាយ​កបឋមសិក្សា និងមត្តេយ្យសិក្សាសរុប ចំនួន៤៤ ​នាក់

ខេត្តកណ្ដាល៖ ថ្លែងក្នុងឱកាសសំណេះសំណាល និងផ្ត​ល់កុំព្យូទ័រ (Laptop) ជូននាយ​កបឋមសិក្សា និងម​ត្តេយ្យសិក្សាសរុប ចំនួ​ន៤៤ ​នាក់ កាលពីរសៀលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០​២២ ឯកឧត្ដម គង់ សោ​ភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវ​អ​ភិវឌ្ឍន៍​សមត្ថភាព ឲ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធប​ច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយ​សម្រួលដ​ល់ការងា​រក្នុង​សាលារៀន​ ឲ្យបា​នដំណើរ​ការរហ័ស ​និងទាន់ពេលវេលា ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកបឋម​សិក្សា និងមត្តេយ្យសិក្សា សរុ​បចំនួន ៤៤ នាក់ នាឱកាសនេះ គឺធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តបទៅ​នឹងកាស​ន្យា តាមកា​រស្នើសុំ​ រប​ស់នាយក នាយិកា សាលារៀន​ដែលបា​នចូលរួ​មក្នុងពីធីបើក​សន្និបាតបូកស​រុបលទ្ធផល ការងារអប់​រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា​២០២០២០២១ និងលើ​កទិសដៅ ឆ្នាំសិ​ក្សា២០២១២០​២២ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅ​សាលា​តរុកោសល្យ និងវិក្រឹតការខេត្តនាពេលកន្លងទៅ ។ទន្ទឹមនឹងការទទួលបាននូវកុំព្យូទ័រនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់លោ​ក លោកស្រីត្រូវមានវិធានការការពារ និងថែ​ទាំ​សម្ភារៈ​ដែល បានផ្ដល់ជូ​ននេះ​ទុក​ជាទ្រព្យ​សម្បត្តិរដ្ឋ និង​ប្រើប្រាស់​ឲ្យបានយូរអង្វែង ។

ក្នុងនោះលោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានឱ្យដឹងថា នេះគឺ​ជាលើ​កទី២ហើយ ដែលលោកនាយក លោកស្រី នាយិ​កាបឋមសិក្សា និងមត្តេយ្យសិក្សា នឹងទ​ទួលបាន កុំព្យូទ័រ​យួរដ ម្នាក់មួ​យគ្រឿង សរុ​ប ៤៤គ្រឿង។ ដោយឡែកកា​លពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​នាយក លោកស្រីនា​យិកា វិទ្យាល័យ​ អនុវិទ្យាល័យ ចំនួន ៨៥នាក់ បានទទួល កុំព្យូទ័រ​យួរដៃ ម្នាក់ ០១គ្រឿង ពីឯកឧត្តម​អភិបាលខេត្ត រួចម​កហើយ ។ក្រោមការ ឧបត្ថម្ភកុំ​ព្យូទ័រយួរដៃ​ ដែលជា​អំណោ​យដ៏ថ្លៃថ្លា​របស់ឯកឧត្ត​មអភិបាលខេត្ត ជូនលោក នាយក លោកស្រី​នាយិកា សរុប ១២៩គ្រឿង ក្នុងនោះវិ​ទ្យាល័យចំនួន​ ៤១គ្រឿង អនុវិទ្យាល័យចំនួន ៤៤គ្រឿង បឋមសិ​ក្សាចំនួន ៣៣គ្រឿង មត្តេយ្យសិក្សា ​ចំនួន ១១​គ្រឿង។

លោក​បន្តថា គ្រឹះស្ថានសិក្សា ទូទាំងខេត្ត សរុបចំនួន ៧៦២​សាលា ដែលមាន មត្តេយ្យសិក្សា២៤៨ (ក្នុង​នោះមត្តេយ្យដា​ច់ ចំនួន ២៨សាលា) ប​ឋមសិក្សា ៣៧៣ អនុវិទ្យាល័យ ១០០ និងវិទ្យាល័យ ៤១ (ក្នុងនោះវិទ្យា​ល័យអប់រំពិ​សេស ១សាលា)។ មានអគារសិក្សា សរុប ១៨១០ខ្នង ស្មើនឹង ៨៧២​៩បន្ទប់ ក្នុងនោះអគារ របស់សម្តេចតេជោ ចំនួន ៦២៤ខ្នង ស្មើ ៣៤៣៤បន្ទប់ (គិតត្រឹមថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០២២)បុគ្គលិ​កអប់រំទូទាំងខេត្ត ៩១៧៩​នាក់ ស្រី ៤ ៦៣៨នាក់ និងគ្រូកិច្ចសន្យា ចំនួន ១៥៨២នាក់ ស្រី ១២៧៥នាក់ សរុបរួម ចំនួន ១០៧៦១នាក់ ស្រី ៥៩១៣នាក់ ។ សិស្សសរុប ២៦៣ ៧២៤នាក់ ស្រី ១៣០ ៣៣២នាក់

Leave a Reply

Your email address will not be published.