ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ប្រារព្ធទិវាពិភពលោ​កប្រយុទ្ធនឹងជំងឹ អេដស៏ ១ ធ្នូ ក្រោម​ប្រធានបទ “ធ្វើអោយ​មានស​មភាព “

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង និងជាអភិ​បាល នៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ពុធ ១៤រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២​ បានអញ្ជើ​ញ​ជាអធិបតី​ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឹ អេដស៏ ១ ធ្នូ ក្រោមប្រធាន បទ ធ្វើអោយមានសមភាព

ពិធីនេះបានប្រារព្ធធ្វើឡើង​នៅក្នុងបរិវេ​នអាគារគណៈ​កម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក ​លោកស្រី ជាសមាជិក សមាជិ​កាគ​ណៈកម្មាធិការសាខា យុវជនកាកបាទក្រហម ជាច្រើនរូបផងដែរ។

ជាមួយគ្នានោះដែរ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមក​ម្ពុជា​ខេត្តស្ទឹងត្រែង បាននាំនូវ​ប្រសាស​ន៍ផ្តាំផ្ញើ​សាកសួរសុកទុកពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ស​ម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា​ដែលតែងតែ​យកចិត្តទុក​ដាក់គិតគូរអំពី​សុខទុក្ខប្រជាពលរដ្ឋ​ទាំងអស់​ ដោយមិនទុក​ឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារហូប​នោះឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកនូវអំណោយរបស់សាខា​ចែកជូនដល់ បង​ប្អូន​ដែលរស់នៅជាមួ​យ ជំងឺអេដស៍ ទាំង៣៧នាក់ ដោយក្នុងមួយម្នាក់ៗទទួលបាន អង្គរ ចំនួន ២៥ គីឡូ,ត្រីខចំនួន ០១ យួរ ,មី ០១ កេះ ,ឃីត ០១ ,ទឹកដោះគោ ០១ យួរ ,ស្ករសរ កន្លះគីឡូ និងថវិកា ចំនួន ៥០.០០០រៀលផងដែរ៕

Leave a Reply

Your email address will not be published.