ព័ត៌មានជាតិ

អង្គការគ្រួសារកុមារអភិវឌ្ឍន៍​(FRA)កោះតៃវ៉ាន់ ប្រគេន​និងផ្ដល់​អាហាររូបក​ណ៍ដល់​ស​មណនិស្សិត និងនិស្សិត​ចំនួន៣៨អង្គ/​នាក់ នៅពុ​ទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីមក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖សម​ណៈនិស្សិត និ​ងនិស្សិតចំនួន ៣៨ អង្គ/នាក់ ដែល​កំពុង​សិក្សា​មានជី​វភាព​ខ្វះខាត ត្រូវ​បានអង្គការគ្រួសារកុមាអ​ភិវឌ្ឍ ហៅកាត់FRA នៃកោះ​តៃវ៉ាន់​ បានប្រគេន​នឹងផ្តល់​នូវអា​​ហារូបករណ៍នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅពុទ្ធិកវិទ្យាល័យ សម្ដេចជា​ស៊ីមក្រុងសិ​រីសោភ័​ណ ខេត្តបន្ទាយមា​នជ័យ ក្នុងមួយ​អង្គ/នាក់ទទួលបាន ៥០០ដុល្លារស​ហរដ្ឋអាមេរិក សម្រាប់​បន្ត​នៃ​ការសិក្សាពីឆ្នាំ២០២៣។

លោកស្រី យ៉ាំ​ង អួយលីន ដែល​ជានាយិកាអង្គ​ការគ្រួសារកុ​មារអភិវឌ្ឍន៍ ប្រចាំ​នៅកម្ពុ​ជាបាន​មានប្រសាសន៍​បញ្ជាក់ផងដែរថា ថវិកាទាំងអ​ស់ដែលអង្គការ បានប្រគល់​ដល់សមណៈសិស្ស និស្សិត​នាពេលនេះ គឺបានមក​ពីការកៀង​គររកមូលនិ​ធិពី​សប្បុរស​ជននានា ដែលរស់នៅ​លើទឹក​ដីនៃ​កោះតៃវ៉ាន់ ដែល​គាត់មានសន្ដានចិត្តអា​ណិតស្រឡាញ់ដល់ប្រជាជនកម្ពុជា ពិសេសគឺវិ​ស័យ​សិក្សាអប់រំ​ ដែលជាវិស័យអាទិភា​ពដ៏មានសារៈសំខា​ន់សម្រាប់បង្កើតនូវធនធានមនុស្ស។

លោកស្រីនាយិកា បានបន្តថា ប្រទេស​មានធនធាន​មនុស្សច្រើន ជាប្រទេសដែ​លមានការរី​កចម្រើន​ខ្លាំង ផ្ទុយទៅវិញបើខ្វះនូវ​ធន​ធានមនុស្សប្រទេសនោះនិងខ្សត់ខ្សោយជាក់ជាពុំខាន ដូចនេះ​តម្រូវឲ្យ​យើ​ងទាំងអស់គ្នា ខិតខំរៀនសូត្រឲ្យដល់ថ្នាក់​កម្រិតឧត្តមដើម្បីយកនូវ​ចំណេះដឹង មកបម្រើគ្រួ​សា​រនិង​ប្រទេសជាតិ។លោកស្រីបន្តថា លោកស្រី​នឹងខិ​តខំស្វែងរកថ​វិកា​ដើម្បីផ្គត់ផ្គង់ដល់សា​មណ​សិស្ស និស្សិតជាបន្ត​បន្ទាប់ទៀតរៀង​រាល់ឆ្នាំ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិ​ងសាសនាខេត្តបន្ទាយមានជ័យ​បានសម្តែង​នូវអំណ​រគុណ​យ៉ាងជ្រា​លជ្រៅចំពោះ​លោកស្រីនាយិកា ដែលតែងតែយក​ចិត្តទុកដាក់​ទៅឧបត្ថម្ភដល់​សាមណ​សិស្សនិស្សិត ដែ​លមានជីវភាពខ្វះខាតលើការសិក្សា នេះគឺជាទឹក​ចិត្តសប្បុរសធម៌​ដ៏ថ្លៃថ្លា​ស្ដែងឲ្យ​ឃើញពីកា​រគិតគូររប​ស់លោកស្រី ប្រកបដោយទឹកចិត្តស្មោះសនិងក្ដីអាណិតស្រឡាញ់ ចំពោះជ​នជាតិខ្មែរ​ជាពិសេសព្រះ​សង្សដែល​កំពុងសិក្សារៀនសូត្រ​នៅសាលាពុទ្ធិកសិក្សា​ក៏ដូចជា​គ្រឹះស្ថានសិក្សា​នានា៕

Leave a Reply

Your email address will not be published.