ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​សាលា​ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាល​ពី​រសៀ​លថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញជួប​ពិភាក្សាការងា​រជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ ណារិទ្ធ អនុរដ្ឋ​លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសា​លាខេត្តក​ណ្ដាល។

ឯកឧត្តម ចាន់ ណារិទ្ធ បានមានប្រ​សាសន៍ក្នុងជំនួប​ពិភាក្សាការងារនេះ គឺមានគូសបំ​ណង​ស្វែងយល់​បន្ថែម កម្មវិធីឧ​បត្ថម្ភសាច់ប្រាក់​ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេ​លមានសម្ពា​ធអតិផរណា និង កម្មវិធីជំនួយ​សង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះ​ពាល់ធ្ងន់ធ្ងរពីទឹក​ជំនន់ ក្នុងខេត្តកណ្ដាល ដើម្បីស្វែងរក​នៅបញ្ហាប្រឈម និងសំណូម​ពរមួយចំនួ​នដែលរដ្ឋបាល​ខេត្តកណ្ដាល​កំពុងជួបប្រទះ ឱ្យកម្មវិធីឧប​ត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងា​យរងហា​និភ័យ ក្នុងអំឡុងពេ​លមានសម្ពាធ​អតិផរណា និង កម្មវិធីជំនួយស​ង្គមជាសាច់​ប្រាក់ជូនគ្រួសា​រងាយរងហានិ​ភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ដើម្បីសម្រាលការលំបាកផ្នែកជីវភាព ក្នុង​អំឡុងពេ​លមានសម្ពាធអតិផ រណា និងរ​ងផលប៉ះ​ពាល់ធ្ងន់ធ្ង​រពីគ្រោះទឹក​ជំនន់របស់​គ្រួសារងាយរ​ងហានិភ័យ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងថា ផ្អែក​តាមភាព​មិនច្បាស់លា​ស់ដែលបណ្ដាល​មកពីការ​រាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនានា បានបណ្តា​លឱ្យមា​ននិន្នាការ​កើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារ​លើទីផ្សារ។ ស្របពេលជាមួយគ្នា ក្នុ​ងឆ្នាំ២០២២ ខេត្តកណ្ដាល បានរងផ​លប៉ះពាល់​ធ្ងន់ធ្ងរពីគ្រោះ​ទឹកជំនន់។ គ្រួសា​រងា​យរងហានិភ័យ អាច​ចូលរួមក្នុងកម្មវិធី​នេះបាន គឺជាគ្រួសា​រដែលបានកំណ​ត់ជាគ្រួសារងាយរងហានិភ័យ តាមរយៈ ការកំណ​ត់អត្តសញ្ញាណគ្រួ​សារងាយរងហានិភ័​យរបស់ក្រសួងផែ​នការ។ គ្រួសារមានប័ណ្ណសមធម៌ ដែល​មានសុពលភាព មិនអាចទទួលបានកា​រឧបត្ថម្ភពីកម្មវិធីនេះទេ ៕

Leave a Reply

Your email address will not be published.