ខេត្តប៉ៃលិន ៖ដោយមានការចង្អុលពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិសាខា ចំនួន ២នាក់ ស្រី ១នាក់ បានដឹកនាំក្រុមយុវជន កក្រក ចំនួន ៧នាក់ ស្រី ៣នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ អ្នកទទួលផលចំនួន ៣១ខ្នងផ្ទះ អ្នកចូលរួម ចំនួន១២៣ នាក់ ស្រី ៧៦ នាក់ ចែកម៉ាស់ ៨៩បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនអំពីកូវីដ១៩ ចំនួន ៣១ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម ចំនួន ២២សន្លឹក សាប៊ូ ៣១ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមពីអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល កម្ចេចជំរកមូសខ្លា និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង មានស្នាមអុចៗពណ៌ក្រហមលើស្បែក។
ក្រុមប្រតិបត្តិសាខាបានបន្ត លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋ ទូទៅចូលរួមចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ចំនួន និង អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនានា កុំអោយមានបន្តចូលក្នុងសហគមន៍បាន៕