ព្រៃវែង៖ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២២ នៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្តៃវែងបានលើកឡើងថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលានៅតាមមូលដ្ឋានរបស់ខ្លួន។
អភិបាលរងខេត្ត បានបន្តថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២២ នេះគឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានឱកាស ក្នុងការលើកឡើងនៅបញ្ហាប្រឈមនានារបស់គាត់ដែលកើតមានឡើងរយៈពេលកន្លងមកនេះ ដើម្បីឲ្យក្រុមប្រឹក្សា អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព ធ្វើការដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។
ចំពោះការ ធ្វើវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ នេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត និងបានស្ដាប់សំណើរ សំណូមពរ ឬកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានា ក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារៈសំខាន់ ក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ បានទាន់ពេលវេលាឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានា ប្រកបដោយតម្លាភាព សុចរិត និងយុត្តិធម៌ក្នុងសង្គម ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏បានលើកឡើងនៅបញ្ហាសំណូមពរមួយចំនួនដែលគាត់ជួបប្រទះនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការដោះស្រាយជូនគាត់ក្នុងនោះដែរអាជ្ញាធរ មន្ទីរអង្គភាព ពាក់ព័ន្ធ ក៏បានធ្វើការបកស្រាយ ឆ្លើយតបដល់គាត់ភ្លាមៗផងដែរ។ ដោយឡែកបញ្ហាខ្លះទៀតដោយមានវិសាលភាពធំធេងហួសដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរពាក់ព័ន្ធ និងរៀបចំសំណុំឯកសារទាំងអស់នោះ បញ្ជូនមកថ្នាក់ខេត្ត ដើម្បីធ្វើការដោះស្រាយជូនគាត់បន្តទៀត ធ្វើយ៉ាងណាដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា និងស្របតាមការចង់របស់គាត់៕