ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំ​ណែង អភិបាលរង នៃគណៈ​អភិបាលស្រុកលើក​ដែក ក្រោមអធិបតីភាព អភិបា​ល​ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគ​ណៈ​អភិបាលស្រុកលើកដែក។ពិធីនេះមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ មន្ទីរអង្គភា​ពជុំវិញ​ខេត្ត និងមន្ត្រីរាជការសាលាស្រុកលើកដែកផងដែរ។

អភិបាលរង នៃស្រុកលើកដែក ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងរួមមាន៖

.លោក នូ វ៉ាន់ណូ អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក។

.លោក រុន ប៉ូលី អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក។

.លោក ផល្លី ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក។

នាឱកាសនៅឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេ​ត្តកណ្តាល លើកឡើងថា កា​រប្រកា​សចូលកាន់មុខតំណែងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការ​គ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រាជរដ្ឋាភិបា​លបានសិក្សារៀប​ចំច្បាប់ស្ដីពីវិសោ​ធនកម្មមា​ត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំ​ណងកែ​សម្រួល​ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធន​ធានមនុស្សក្នុងជួ​រគណៈអភិបា​លដែលជាអង្គប្រតិបត្តិឱ្យមា​នចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើ​នប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបា​លថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្ត មុខងារ និងធនធាន​ដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្ត​តួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋ​បាលថ្នាក់ក្រោមជា​តិនីមួយៗ ដូចជា ការងា​រសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្តនា​នា ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅមូលដ្ឋាន។

ឯកឧត្ដម អភិបាលខេត្ត បានស្នើដល់អភិបាលរងស្រុកទើបចូលកាន់មុខតំណែងថ្មី ក៏ដូចជាថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកលើកដែកទាំងមូល សូមបន្តយក​ចិត្តទុកដា​ក់ជំរុញ​ការអនុវត្តកម្មវិធីកំណែទម្រង់នានា​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំ​ណែទម្រង់​រដ្ឋបាល​សាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈកា​រ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកា​លានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំ​ណើនសេដ្ឋកិច្ច និងការកា​ត់បន្ថយភា​ពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។ បន្តរឹ​តបន្តឹងប​ញ្ហាសន្តិសុខ សុវត្ថិភាព ​សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់​ប្រភេ​ទ ជាពិសេសប​ញ្ហាល្បែងស៊ីសង ​ការជួញដូរមនុស្ស បទល្មើសនេសា​ទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការ​អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោ​លនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន ល​កខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។ បន្តទ​ប់ស្កាត់​ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិត​បញ្ជាក់កា​រផ្ទេរកម្មសិទ្ធិត្រូវគោ​រពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំ​យកចិត្ត​ទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវប​ន្តពង្រឹង និងកែលម្អការផ្ដល់​សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅ រដ្ឋបា​លស្រុក ដែលទើប ត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខ​ងារថ្មី ដោយត្រូវយកចិត្ត ទុកដាក់ក្នុងកា​រពង្រឹងសមត្ថភាព និងសីលធ​ម៌វិជ្ជាជីវៈរប​ស់មន្ត្រីក្នុង​ការបំពេញ​ការងាររបស់ខ្លួន ដើម្បីធានាឱ្យ ប្រជាពលរដ្ឋទ​ទួលបានសេវារដ្ឋបា​លនានាកាន់តែងាយ​ស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវជំរុញ និងគាំទ្រ​ការងាររៀបចំដាក់ឱ្យដំណើរការ ការផ្តល់សេវារដ្ឋបាលតាម យន្តការច្រក​ចេញចូលតែមួយ​នៅរដ្ឋបាលឃុំ៕

Leave a Reply

Your email address will not be published.