(កណ្ដាល)៖ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិអរិយក្សត្រ ឃុំអរិយក្សត្របានរាយការណ៍មកអង្គភាពសារព័ត៌មាន បានអោយដឹងថា មានទីតាំងប្រមូលផ្តុំបើកល្បែងស៊ីសងគ្រប់ប្រភេទតាមប្រពន្ធ័អនឡាញមួយកន្លែងក្បែរ{កំពង់ចម្លងអរិយក្សត្រ}ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្ដាលឃ កំពុងតែបើកដំណើរការហើយ តើលោកមេប៉ុស្តិ៍អរិយក្សត្រ និងអធិការស្រុកល្វាឯមដឹងដែរឬទេ។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មានយើងខ្ញុំបានចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើមានពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកល្វាឯមដើម្បីមានវិធានការចុះទប់ស្កាត់បង្ក្រាបផង។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា៖លោក អានពេញ មេប៉ុស្តិ៍អរិយក្សត្រប្រហែលជាដឹងហើយឬនៅទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះឬក៏ដឹងហើយនៅសំងំស្ងៀមមិនហ៊ានបង្ក្រាប។
ពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងតែមានវត្តមាននៅក្នុងភូមិសាស្ត្ររបស់ពួកគាត់ហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងខ្លាចប៉ះពាល់ដល់ចំពោះកូនៗរបស់គាត់ដែលមានវ័យតូចនិងកំពុងតែសិក្សា។
ប្រជាពលរដ្ឋស្នើសុំឱ្យលោក មួន រដ្ឋា ទើបមកកាន់តំណែងជាអធិការស្រុកល្វាឯមថ្មីៗសូមមេត្តាជួយចាត់មន្ត្រីជំនាញស្រុកបញ្ចេញសកម្មភាពនិងសមត្ថភាពរបស់ខ្លួនចុះ ទប់ស្កាត់និងបង្ក្រាបផងព្រោះថា ល្បែងស៊ីងជាដើមចមនៃការបង្កើតបទល្មើសក្នុងមូលដ្ឋាន{ពោល}៖ដូចជា លួច–ឆក់–ប្លន់–គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើមហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកល្វាឯម គួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមបញ្ជៀសពីសកម្មភាពអំពើចោរកម្មខាងលើ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើង រងចាំការបំភ្លឺពីអាជ្ញាធរនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!