ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការផ្លូវបេតុងអាមេ និងបើកកា​រដ្ឋានសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំ​ណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិតនៅឃុំ​ពុកឬស្សី ស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល ៖នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូល​រួមក្នុងពិធីស​ម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើកការដា្ឋនសា​ងសង់ស្ពានព្រែក​កុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិត​នៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្កកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធា​នក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅឃុំពុកឬស្សី ស្រុក​ខ្សាច់កណ្តាល។

ឯកឧត្តម អគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងបើក​ការដា្ឋន​សាង​សង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀតរបស់ខេត្តកណ្ដាល ក្នុងវិស័​យប​រិស្ថាន និងវិស័យ សេដ្ឋកិច្ចសង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោ​លនយោ​បាយយុទ្ធសាស្រ្តចតុកោណ រប ស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃប្រក​បដោយគ​តិបណ្ឌិត របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ក្នុងការលើ​កកម្ពស់ផា​សុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.