ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាល នៃស្រុកកោះធំ ក្រោមអធិបតីភាព ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ អភិបាលរង និង​នាយករដ្ឋបាល ​នៃស្រុកកោះធំ ចំនួន០៤រូប ត្រូវបានប្រកា​សចូលកា​ន់មុខតំ​ណែង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាល នៃគណៈអភិបាលខេត្តកណ្តាល។

អភិបាលរង និងនាយករដ្ឋបាល នៃស្រុកកោះធំ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងមាន៖

.លោក ថេង ច័ន្ទពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលស្រុកកោះធំ។

.លោក ឡា ស្លេះ អភិបាលរង នៃគណៈអភិបាលស្រុកកោះធំ។

.លោក ច្រឹក ស៊្រង អភិបាលរង នៃគណៈអភិបាលស្រុកកោះធំ។

.លោក ជួប វុទ្ធា នាយករដ្ឋបាលសាលាស្រុកកោះធំ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមអភិបាលខេត្ត​កណ្ដា​ល បានសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជ​ការគ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រ​ដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ដែលបានរួម​សា​មគ្គីសហ​ការគ្នា ខិតខំប្រឹង​ប្រែង​យ៉ាង​សកម្មក្នុងការអនុវត្ត កំណែទម្រង់នានា ដែលបានកំ​ណត់ក្នុងយុទ្ធ​សាស្ត្រចតុ​កោណ​ដំណាក់​កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី៦ នៃរដ្ឋសភា ដោយបានជំរុញកា​រអភិវឌ្ឍស្រុ​កកោះធំ ឱ្យសម្រេចបានសមិទ្ធផល និងមា​នការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះ អាជ្ញាធរ និងកង​កម្លាំងមានសមត្ថកិច្ចគ្រប់លំ​ដាប់ថ្នាក់ ក៏បាន​ខិតខំរួម សាមគ្គីសហការគ្នា ខិតខំប្រឹងប្រែង​យ៉ាងស​កម្មក្នុងការដឹ​កនាំ គ្រប់គ្រង និងអភិវឌ្ឍមូល​ដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមា​នការផ្តល់សេវាសា​ធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពី គ្រោះធម្មជា​តិនានា ការថែរក្សា សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រ​ជាពលរដ្ឋក្នុងមូ​លដ្ឋានរបស់ខ្លួន។

ទន្ទឹមនោះឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់ អភិបាលរងស្រុក និងនាយករដ្ឋបាល ដែល​ទើបទ​ទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹ​កនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាល​ស្រុក​កោះធំ​ទាំងមូល សូមបន្តយកចិត្តទុកដាក់​ជំរុញការអនុវត្តកម្មវិធីកំណែទ​ម្រង់នានារា​ជរដ្ឋាភិបា​លកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសា​ធារណៈ និងកំណែ ទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកា​លានុ​វត្តភា​ពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញ​កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកប​ដោយស​មធម៌ និងចីរភាព។ បន្តរឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំ​បាត់ឲ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេ​សាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោល​នយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន លកខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋា​ភិបាល​ឱ្យបានល្អប្រសើរ។ បន្តទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយក​ដីសាធារណៈ​របស់រដ្ឋ ហើយរា​ល់ការចេញ លិខិតបញ្ជាក់ការផ្ទេរ​កម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិត​បទដ្ឋានជាធ​រមាន។ បន្តខិត​ខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់​យកនូវគោលការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅ​តាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អកា​រផ្ដល់សេវារដ្ឋបា​លតាមការិយា​ល័យច្រកចេញចូលតែមួ​យនៅ រដ្ឋបាលស្រុក ដែលទើប ត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃ​ការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្ត ទុកដាក់ក្នុង​ការពង្រឹង​សមត្ថភាព និងសីលធម៌វិជ្ជាជីវៈ​របស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យ ប្រជា​ពលរដ្ឋទទួលបាន​សេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេ​យ្យភាព។ លើសពីនេះទៀត រដ្ឋបា​លស្រុកត្រូវជំរុញ និងគាំទ្រការងាររៀបចំដាក់ឱ្យដំណើរការ ការផ្តល់សេវារដ្ឋ​បាលតាម យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ៕

Leave a Reply

Your email address will not be published.