ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភា​រកិច្ច តែង​តាំងមុខ​តំ​ណែង ​និងបំពា​ក់ឋានន្តរស័ក្តិ ​ជូនមន្រ្តីនគ​របាលជាតិ នៃស្នងកា​រដ្នានន​គរ​បាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានសម្តែងនូវការ​អបអរសាទរដល់​លោក លោកស្រី ដែល​បានប្រើប្រាស់សមត្ថភាព និងបទ​ពិសោធ​ន៍ក្នុងកា​រចួល​រួមដឹកនាំចា​ត់ចែងអ​នុវត្តតាមតួនាទី ភារកិច្ចដែល​ថ្នាក់ដឹកនាំប្រគល់​ជូន និ​ងកិច្ចប្រតិបត្តិ​ការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួ​យមន្ទីរ អង្គភា​ពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បាន​ល្អប្រក​បដោយ​មនសិការ​វិជ្ជាជីវ​ មានការ​ទទួលខុសត្រូវខ្ពស់ រួមគ្នាស​ម្រេចបាននូវសមិទ្ធផ​លនឹងស្នាដៃថ្មីៗបន្ថែមទៀត ពិសេស​ប្រកាន់​ភ្ជាប់នូវអ​ភិក្រមរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យបាល ​និងវះកាត់ និងបានវចនាពីរ គឺ កែទម្រង់ខា​ងក្នុង និងប​ង្កើនមិត្តខាងក្រៅ ដោយស្មារតីឯក​រាជ្យ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍​បែនេះក្នុងឱកាសអញ្ជើញ​ចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពា​ក់ឋាន​ន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ នា​ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់នាយ នាយរង ពលនគ​របាលទើ​បតែងតាំងថ្មីត្រូវ ៖

.រួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារសន្តិភាព ទោះត្រូវលះបង់ដោ​យតម្លៃណាក៏ដោយ​ត្រូវពុះពារ​ឧប​សគ្គការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

.ខិតខំ​ពង្រឹងនូវខឿនសន្តិសុខជាតិ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់​ស្កាត់ និងបញ្ចៀសនូវអំពើភេរវកម្ម វិច្ឆេទកម្ម និងបង្កាបង្ក្រាបឱ្យបាន​ទាន់ពេលវេលានូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែនគ្រប់ប្រភេទ ។

.លើកកម្ពស់​ការទទួលខុសត្រូវក្នុងការធានាគ្រប់គ្រងសភាព ការណ៍ក្នុងភូមិសាស្ត្រ ផ្តោតលើ​សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងដោះ​ស្រាយទំនាស់នានានៅមូលដ្ឋាន ជំរុញអនុវត្ត​គោលន​យោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ដូចជាយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល សំដៅកាត់​បន្ថយ​នូវបទល្មើសគ្រប់ប្រភេទ។

.បន្តរឹតបណ្តឹង​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ។

.ជំរុញអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបា​លឱ្យបាន​ផុលផុស។

ទន្ទឹមនោះឯកឧត្តម នា​យឧត្តម​សេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននា​យកដ្ឋានបុគ្គ​លិក​ក្រសួងម​ហាផ្ទៃ បានសំណេះ​សំណា​លជាមួយមន្ត្រីនគ​របាលខេត្ត និងសូម​អមអរសាទរលោក លោក​ស្រី ត្រូវ​បាន​ប្រមុខរាជរដ្ឋាភិបាល និងក្រសួងម​ហាផ្ទៃប្រគល់ទំនុកចិត្តតែងតាំង ដំឡើងឋា​នន្តរស័ក្តិ​នាពេលនេះ​ព្រមទាំងកោ​តសរសើរកងកម្លាំងន​គរបាលខេត្ត​ ដែលបានចូល​រួមប្រយុទ្ធប្រ​ឆាំងទប់ស្កាត់ជំងឺកូវីដ១៩ ការចូលរួម​ការពារសុវត្តិភាពរៀបចំ​ការបោះឆ្នោតឃុំ សង្កាត់កន្លងមក។

ឯកឧត្តមនាយឧត្តមសេនីយ៍សង្ឃឹមថា ​កងកម្លាំងរ​បស់យើងបន្តការ​រក្សាសន្តិសុខ សុវត្ថិភា​ពស្របតា​មការអភិវឌ្ឍរីកចម្រើន ពិសេសទប់ស្កាត់គ្រឿងញៀន ​និងបទល្មើសផ្សេងៗទៀត។ យើងជាកងក​ម្លាំ​ងមានភា​រកិច្ច​បង្ការ​ទប់ស្កា​ត់រាល់​បទ​ល្មើសនា​នាប្រកបដោ​យជោគជ័យ ទោះបីយើ​ងអត់មា​នឧបក​រណ៍ទំនើប កត្តាជោគ​ជ័យរបស់​យើងប្រកបដោយ​ការទទួលខុសត្រូវ ការ​ដំឡើងឋានន្តរស័ក្តិ យើ​ងមិនអា​ចធ្វើបា​នគ្រប់គ្នា​នោះ​ទេសង្ឃឹមថា យើងបន្ត​បេសកម្មរបស់យើងឱ្យទទួល​បានជោគជ័​យបន្ថែមទៀត

Leave a Reply

Your email address will not be published.