
អភិបាលរងខេត្តប៉ៃលិន ចុះដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ជូនពលរដ្ឋ នៅសង្កាត់ទួលល្វា
ថ្ងៃចេញផ្សាយៈ November 15, 2022
(ប៉ៃលិន)៖ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ទើបនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារបក្ស ចុះជួយសង្កាត់ទួលល្វា រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា ជាច្រើនរូបទៀត បានអញ្ជើញចុះដឹកនាំការងារដាក់បង្គោលភ្លើងឡាសឺរ សម្រាប់ជំហានទី១ នៅតាមបណ្ដោយផ្លូវចំនួន ២ខ្សែ គឺ:
– ខ្សែទី១ ផ្លូវចូលសាលាបឋមសិក្សាអូតាពុកក្រោម
– ខ្សែទី២ ផ្លូវចូលវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន។សរុបទាំងអស់ចំនួន ៦០បង្គោលភ្លើង ក្នុងតម្លៃសរុបចំនួន ៧២០ដុល្លា (មួយបង្គោលភ្លើងមានតម្លៃ ១២០ដុល្លារ ) ដែលជាថវិការបស់ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា៕