ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំក្រុមការងារសំណេះ​សំណាលសួរសុខទុក និងចែកអំ​ណោយ ជូនប្រជាពលរដ្ឋទី​ទាល់ក្រចំនួន ៣០០គ្រួសារ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអ​ធិបតីក្នុងវិធីចង្ក្រាន​សប្បុរសលើកទី១៥ និងផ្តល់​អំណោយជូនប្រជា​ពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ នៅវិទ្យាល័យស្វាយរៀង​ ។

នាឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួសសុខទុក្ខពីសំណាក់ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព ។

លោកជំទាវបានបន្តទៀតថា កម្ពុជាបានទទួយលនូវសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រមួយទៀត និងបា​នបង្ហា​ញពិភពលោកឲ្យស្កាល់ កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រ​ធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើង​ដោយ​ទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរ​ការទៅ​យ៉ាងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផល​ផ្លែផ្កាគួរជាទីមោទនៈ ។

លោកជំទាវបានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយើងទីទាល់ក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវ​ធនធានផ្ទាល់​ខ្លួន ពេលវេលា និងចែ​កអាហារឆ្ងាញ់មួយពេល តាមរយៈ កម្មិវធីចង្ក្រានសប្បុរស ដែលគិតមកដល់​ពេលនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់ ឯកឧត្តម លី ចាន់តុលា ប្រធានគ​ណៈមេធាវី និងលោកជំទាវ ឈីវ ភរិម្យ រួមជាមួយ ក្រុមការងារ និង​សប្បុរសជន។

ជាមួយគ្នានោះលោកជំទាវបានសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមិនត្រូវភ្លេចខ្លួននោះទេ យើ​ងត្រូវតែប្រឹង​ប្រែងការពារខ្លួនជា​ដរាប ដើម្បីជៀស​វាងនូវការឆ្លង និងច​ម្លងទៅសហគមន៍ និងត្រូវប្រ​កាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច ។

អំណោយដែលត្រូវផ្តល់ជូនរួមមាន៖ទឹកស៊ីអ៊ីវ ១ដប, ទឹកត្រី ១ដប, ប្រេងឆា ១ដប, អំបិល ១គីឡូក្រាម, សៀងផ្អែម ១ដប, ប្រេងខ្យង, ប៊ីចេង កន្លះគីឡូក្រាម, ទឹកដោះគោខាប់ ១កំប៉ុង, ស្ករស ១គីឡូក្រាម, សាប៊ូលុច្ស ១ដុំ, សាប៊ូបោកខោអាវ ៥០០ក្រាម, ប្រេងរឹត១ដប, ប្រេងកូឡា ១ប្រអប់, សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត ១, សម្ភារៈសិក្សាសម្រាប់កុមារ ២ឈុត, អាវរងា ១, សាប៊ូលាងចានដប ១ដប, មីសួរ ១គីឡូក្រាម, មីម៉ាម៉ា ១កេស, សាច់ប្រហិតក្រុមហ៊ុន ស៊ីភី ១គីឡូក្រាម ទាអាំ​ងទឹកឃ្មុំ០១ក្បាល, អង្ករប្រណិតផ្កាម្លិះ ១០គីឡូ, នំប៉ាវ, ភេសជ្ជៈ, ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល ៕

Leave a Reply

Your email address will not be published.