ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ១៣០គ្រួសារ នៅក្នុងស្រុក​បុរីអូរស្វាយ​សែន​ជ័យ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តស្ទឹងត្រែង៖ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈ​កម្មាធិការគ្រប់គ្រ​ងគ្រោះមហន្តរាយខេត្ត និងឯក​ឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯ​កឧត្ដម ​អេង ជាសាន អនុរដ្ឋលេខាធិ​ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់​ដឹកនាំ មន្ត្រីរា​ជការក្នុងខេត្ត នៅព្រឹកថ្ងៃ​ទី១0 ខែវិច្ឆិកា ឆ្នាំ២​០​២២ បា​ននាំយ​កអំ​ណោ​យជា​ស្បៀងអា​ហារ របស់សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ​គ្រោះធម្មជាតិ នៅក្នុងស្រុកបុរី​អូរស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង ចំនួន ៣ឃុំ ស្មើនឹង ​១៣០គ្រួសារ។

ពិធីនេះនៅពីរតាំង ដោយទីតាំងទី ១ នៅភូមិណា​អូង ឃុំអូរស្វាយ និងទី​តាំងទី២ នៅភូមិអូរស្វាយ ស្រុក​បុរីអូរស្វាយសែនជ័យ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា អំណោយដែលបាននាំ​យកមកចែកជូនប​ងប្អូនដែលរង​គ្រោះសារ​ទឹកជំនន់ នៅពេ​លនេះ គឺជាអំ​ណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែ​លជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរ​ខ្ពស់ពីការរស់​នៅរបស់បង​ប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។

អំណោយដែលផ្តល់ជូនប្រ​ជាពលរដ្ឋទាំង ១៣០គ្រួសារ ក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរផងដែរ៕

Leave a Reply

Your email address will not be published.