ព័ត៌មានជាតិ

សមត្ថកិច្ច​បញ្ជូនក្រុមអ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង តាម​«អនឡាញ»​ចំនួន១២នាក់ ទៅទៅសាលាដំបូងខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ក្រុមអ្នកលេងល្បែងតាម«អនឡាញ»ចំនួន១២នាក់រួមមាន៖

ឈ្មោះ ស័ក្ត សុធី ភេទប្រុស អាយុ២៧ឆ្នាំ

ឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ

ឈ្មោះ សុខ សាយ័ន្ត ហៅ កូនមាន់ ភេទស្រី អាយុ២២ឆ្នាំ

ឈ្មោះ ទឹម ស៊ីបូរ៉ា ហៅ រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ

ឈ្មោះប៉ែន ផានិត ហៅឌួង ភេទប្រុស អាយុ២៩ឆ្នាំ

កែវ ប្រណីត ភេទប្រុស អាយុ៣៥ឆ្នាំ

ឈ្មោះអ៊ឹម សម្បត្តិ ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ

ឈ្មោះ ហេង សុវឌ្ឍនា ហៅចិន ភេទប្រុស អាយុ២៧ឆ្នាំ

ឈ្មោះតាំង សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ

១០ឈ្មោះផល ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ

១១ឈ្មោះ

ម៉ាន់ សុម៉ាលី ភេទស្រី អាយុ៤៣ឆ្នាំ និង

១២ឈ្មោះថង ឆៃយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ។

ចំណោមអ្នកប្រព្រឹត្តល្បែងខុសច្បាប់ទាំង១២នាក់នេះ មានបីនាក់ជាអ្នកគ្រប់គ្រងទីតាំងល្បែង ហើ​យ​ក៏​មានចំនួន១១នាក់ នៅក្នុងចំណោមនេះ ត្រូវបានមន្ត្រីជំនាញធ្វើតេស្ដរកឃើញថា «មានសា​រធាតុញៀន»។ ក្រុមនេះ មិនត្រឹមតែញៀននឹងល្បែងស៊ីសងល្មើសច្បាប់ប៉ុណ្ណោះទេ ពួកគេថែម​ទាំង​ប្រព្រឹត្តបទ​ល្មើសគ្រឿងញៀន​នៅក្នុងទីតាំងល្បែងទៀតផង ។

ជនសង្ស័យទាំង១២នាក់ ដែលត្រូវឃាត់ខ្លូនបញ្ជូនទៅ​តុលាការ គឺមានមនុស្សចំនួន១១នាក់ ត្រូវមន្ត្រី​ជំនាញធ្វើ​តេស្ដទឹកនោមរកឃើញថា មានសារធាតុញៀនក្នុងឈាម។ ក្រោយពីបញ្ចប់ការសាកសួរ នៅការិ​យ​ល័យន​គរបាលព្រហ្ម​ទណ្ឌកំរិត​ស្រាលនៃ​ស្នងការខេត្តបាត់ដំបង​ នៅ​ថ្ងៃទី០៥ វិច្ឆិកា លោកស្នងការបានបញ្ជាឲ្យកម្លាំងជំនាញ បានបញ្ជូនពួកគេ និងវត្ថុតាងនានា ទៅកាន់​សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.