ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល​ អញ្ជើញសំណេះសំណាល និងបើ​កកា​រដ្ឋាន​ជួស​ជុលផ្លូវបេតុងអាមេប្រវែ​ង ៣៥៣០ម៉ែត្រ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ដើម្បីបំពេញសេចក្ដីត្រូវកា​រចាំបាច់របស់ប្រជាព​លរដ្ឋក្នុងកា​រធ្វើដណើរ​ទៅមកបា​នងាយស្រួល​ក្នុងជីវភាពប្រចាំថ្ងៃ រដ្ឋបាលខេត្តកណ្តាល បាន​ផ្តល់​ផ្លូវបេតុង​អាមេប្រវែង ៣.៥៣០​ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ដាក់​លូរំដោះទឹក ៣.៧០០ម៉ែត្រ មុខកាត់ ០.៨ម៉ែត្រ និ​ង​ដាក់អណ្តូងលូចំនួន ៦០កន្លែង ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ និងព្រែករាំង១ សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមផ្លូវបេតុង ជាច្រើន ផ្សេង​ទៀត ដែលជាចំ​ណងដៃផ្តល់ជូន​ប្រជាពលរដ្ឋ​នៅក្នុងក្រុងតាខ្មៅទាំងមូល ត្រូវបាន​បើ​កការដ្ឋាន​ជួសជុល និងសាងសង់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល ។

ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការបើកកា​រដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

ឯកឧត្តមបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើន​លើគ្រប់​វិស័យ តាមរយៈការកសាងនូវសមិទ្ធផល​នានា មានដូចជា ព្រះវិហារ សាលារៀន បានកសាង​ហេដ្ឋារច​នាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្សេងៗទៀត ជាច្រើននៅទូទាំងប្រទេស ។ នេះ​សបញ្ជាក់ឲ្យ​ឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ងពិតប្រាកដ ពិសេសគឺប្រទេសជាតិ​កំពុងបានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេច តេជោ ជាប្រមុខ ។

ឯកឧត្តមអភិបាលខេត្ត បានឡើកឡើងថា ការសាងសង់ផ្លូវនេះគឺក្នុងគោលបំណងដើម្បី ឆ្លើយតប​នូវដំរូវការចាំបាច់របស់ប្រជាព​លរដ្ឋ ដោយបច្ចុប្បន្ន ចរាចរមានការកើនឡើងយ៉ាងគំហុស ព្រមទាំង​ដើម្បីកាត់​បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័​ណភា​ពផ្លូវមានភាព​សមរម្យមផងដែរ។

ជាមួយគ្នានោះដែរឯកឧត្ដម​បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវ​យកចិត្តទុក​ដាក់ធ្វើកា​រសាងសង់ផ្លូវចាក់បេតុង ត្រូវធានាបាននូវគុណភាពប្រើប្រាស់ តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័​ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ៕

Leave a Reply

Your email address will not be published.