ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញ លើកទី៤១ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង ​ក្រោមអធិបតី​ភាពឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សាខេត្ត

ខេត្តស្វាយរៀង៖ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០​២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បា​ន​ដឹក​នាំកិច្ចប្រជុំ​សាមញ្ញ លើកទី៤១ ឆ្នាំទី​៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សា​ខេត្ត ។កិច្ចប្រជុំ​នេះបានធ្វើឡើង​នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ដោយមាន​ការអញ្ជើញចូ​លរួមពី​លោក​ តូច ប៉ូលីវ៉ា អភិបាលរង​ខេត្តតំ​ណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី​សមាជិកក្រុម​ប្រឹក្សាខេត្ត នាយករងរ​ដ្ឋបាលសាលាខេត្ត លោក លោ​កស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត លោក លោក​ស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤០។

.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។

.ពិនិត្យ និ​ងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួ​លសមាសភាពគណៈ​កម្មាធិការ​ពិគ្រោះយោ​បល់កិច្ចការស្ត្រី និងកុមារខេត្ត។

. ពិនិត្យ និងអនុម័ត​សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលលើការបែងចែកភារកិច្ចជូនសមាជិក សមា​ជិកា ក្រុមប្រឹក្សាខេត្ត។

. ពិនិត្យ ​និងអនុម័ត លើសេចក្តីព្រាងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២២ រប​ស់​ក្រុមប្រឹក្សាខេត្ត។

. ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះ យោ​បល់កិច្ចការស្រ្តី និងកុមារខេត្ត។

.ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២ របស់គ​ណៈកម្មាធិការលទ្ធ​កម្ម​ខេត្ត។

.ពិនិត្យ និងអនុម័ត លើការតែងតាំងមន្ត្រីរាជការសាលាខេត្ត។

.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២)

Leave a Reply

Your email address will not be published.