ឯកឧត្តម ដួង តារា នឹង សាងសងផ្ទះមួយខ្នងជូនប្រជាពលរដ្ឋដែលគ្មានទីជម្រោកសមរម្យ និង ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសាងសងផ្ទះអំពើល្អជាមួយឯកឧត្តមបាន ដោយការសាងសងនេះគឺត្រូវចំណាយថវិកាក្នុងការសាងសងចំនួន១១០០០ដុល្លា ទើបអាចធ្វើរួចរាល់។
ផ្ទះដែលឯកឧត្តម ដួង តារា រួមទាំងសប្បុរសជនគម្រោង នឹង សាងសងនេះគឺស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលដែលមានទំហំ៨ម៉ែត្រx១២ម៉ែត្រ សាងសងពីថ្ម ប្រកដំបូលស័ង្កសី ដោយការគូលប្លង់បាត និង ប្លង់មេ ពីវិស្វករត្រឹមត្រូវ ហើយផ្ទះនេះ នឹង សាងសងដោយចំណាយរយះពេលជាងខែទើបសាងសងរួចរាល់។
ជាការពិតណាស់ផ្ទះគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ក្រុមគ្រួសារក្នុងការរស់នៅ ជាក់ស្តែងដូចផ្ទះ ដែលឯកឧត្តម គ្រោងសាងសងជូនប្រជាពលរដ្ឋដែលមានសមាជិកចំនួន៥នាក់នេះ គឺមានសភាពខូចខាតបាក់បែក លិចទឹក ធ្លុះធ្លាយដំបូល ពេលភ្លៀងម្តងៗយកថង់ទៅចង ត្រងទឹក ដែលការរស់នៅនេះគឺមានភាពលំបាកណាស់។
លោក លឿង សារុន អាយុ៥៤ឆ្នាំ ជាអតីតសមាជិកគណបក្សប្រឆាំង ដែលពេលនេះបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និង ជាម្ចាស់ និង ជាមេគ្រួសារ រៀបរាប់ថា លោក រួមទាំងក្រុមគ្រួសារពិតជាសប្បាយចិត្តណាស់ពេលដែលឯកឧត្តម ដួង តារា និង សប្បុរសជនបាន នឹង សាងសងផ្ទះជូនគ្រួសាររបស់លោក។ ពេលនេះហើយដែលលោកបានឃើញ និង ដឹងថាគណបក្សប្រជាជនកម្ពុជា គឺពិតជាមានមន្ត្រីដែលល្អ មានចិត្តទូលាយ ជួយគិតគួ យកចិត្តទុកដាក់ចំពោះប្រជាបលរដ្ឋ ដោយមិនមានការរើសអើង។
ចំពោះការសាងសងផ្ទះនេះឯកឧត្តម ដួង តារា ក៏បានណែនាំឲ្យលោក លឿង សារុន ត្រូវជំរាបជូនដំណឹង និង ស្នើសុំទៅអាជ្ញាធរ ឲ្យបានដឹងអំពើគម្រោង នៃការសាងសងផ្ទះនេះ។
សូមបញ្ជាក់ថានេះគឺជាគម្រោងមនុស្សធម៌ទីបីដែលឯកឧត្តម ដួង តារា សប្បុរសជន ធ្វើជូនពលរដ្ឋ ដែលកន្លងមកបានគៀងគរសប្បុរសជន យកអំណោយចែកជូនប្រជាពលរដ្ឋជាង៤០០គ្រួសារ ដែលមានជីវភាពខ្វះខាត់នៅក្នុងឃុំ កំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង និង ប្រជាពលរដ្ឋជាង៥០០គ្រួសារទៀត នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយសកម្មភាពមនុស្សធម៌នេះគឺមានការចូលរួមច្រើនពីបងប្អូនប្រជាពលរដ្ឋ និង សប្បុរសជន។ ហើយចំពោះការសាងសងផ្ទះនៃអំពើល្អនេះ ឯកឧត្តម សង្ឃឹមថា បងប្អូនសប្បុរសជន នឹង មានការចូលរួមជាមួយឯកឧត្តមបន្តទៀត ដើម្បីស្នាមញញឹម និង ការចែករំលែកការស្រលាញ់គ្រប់ទីកន្លែង។ បងប្អូនចូលរួមកសាងអំពេីល្អជាមួយឯកឧត្តមតាមរយះ. ABA (Duong Dara) 000676665។ សូមអរគុណ!