ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ ។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាសាលាខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជ៉ំវិញខេត្ត និងកងកំលាំងទាំង ៣ ផងដែរ។

 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា កិច្ចប្រជុំពិនិត្យរៀបចំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក(ក្រុងតាខ្មៅ) នេះក្នុងគោលបំណង ដើម្បីឲ្យដំណើរការនៃពិធីបុណ្យអុំទូក ប្រព្រឹត្តទៅប្រកបដោយភាពរលូន ប្រកបដោយសេចក្ដីរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសម្ដេចតេជោសែន ដែលបានខិតខំតស៊ូ ប្ដូរផ្ដាច់ យកអាយុជីវិតជាដើមទុន ស្វែងរកសន្តិភាពយ៉ាងលំបាក ជូនជាតិ សាសនា និងព្រះមហាក្សត្រ រហូតមកដល់បច្ចុ្បន្ន។

 

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថាពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ៖ ទូកអុំ ចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ។

 

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ក៏បានឧបត្ថមដល់ក្រុមទូកដែកចូលរួមក្នុងពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅនេះ ក្នុងមួយទូកទទួលបាន ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូច ២កេសអង្ករ២បាវ និងថវិការចំនួន ៥០ម៉ឺនរៀល ចំណែកទូកអុំចំនួន ៤៧ទូកទទួលបាន១លានរៀល និងទឹកសុទ្ធចំនួន ៥កេស ទឹកក្រូច ៤កេសអង្ករ២០០គីឡូក្រាមផងដែរ ៕

Leave a Reply

Your email address will not be published.