
ក្រុមការងារលេខាធិការអចិន្ត្រៃយ៍ប្រឡងប្រណាំង យោធភូមិភាគទី៥ ដឹកនាំសមាជិកផែនទី១ ចុះត្រួតពិនិត្យ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១
ថ្ងៃចេញផ្សាយៈ October 28, 2022
(បន្ទាយមានជ័យ): លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង អនុលេខាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៥ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ អញ្ជើញដឹកនាំសមាជិកផែនទី១ បានចុះត្រួតពិនិត្យលទ្ធផលការងារប្រឡងប្រណាំងទាំង៥ ខ្លឹមសារ ប្រចាំឆមាសទី២ ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។
អញ្ជើញចូលរួមមាន សមាសភាពក្នុងផែនទី១ យោធភូមិភាគទី៥ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ លេខ៥២ និងលេខ៥៣ ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែង គ្រប់បណ្តាអង្គភាពចំណុះទីបញ្ជាការកងពលទាំង៣ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៩ ខែតុលា ឆ្នាំ២០២២៕