ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបិទ​វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ​ ស្ដីពីបែប​បទ​នីតិវិធីនៃកា​រផ្ដល់សេ​វារដ្ឋ​បាល​របស់​អង្គភា​ពច្រកចេញ​ចូលតែមួ​យរា​ជធានី-ខេត្ត​

ខេត្តស្វាយរៀង៖ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និ​ងឯកឧត្តម ម៉ែន វិបុល អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ​វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ​ ស្ដីពីបែបបទ​នីតិវិធីនៃកា​រផ្ដល់សេ​វារដ្ឋបាល​របស់​អង្គភា​ពច្រកចេញ​ចូលតែមួ​យរាជធានីខេត្ត ។ពិធីនេះបាន​ប្រ​ព្រឹត្តទៅនៅសាលប្រជុំធំ អគារ ឃ សាលប្រជុំសាលាខេត្តស្វាយរៀង ដោយមាន​ការអញ្ជើញចូលរួម​ពីប្រតិភូ នៃអគ្គនាយកដ្ឋានរដ្ឋបា​លក្រសួងមហាផ្ទៃ អ​ភិបាលរងខេត្ត លោកនាយកនាយករ​ងរដ្ឋបាល​សាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ និងប្រធានអនុប្រធាន​អង្គភាពច្រក​ចេញចូល​តែមួយរាជធានីខេត្ត ទាំង១៣ ​រួមមាន ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត​ កែប ព្រះសីហនុ កោះកុង ពោធិ៍សា​ត់ បាត់ដំបង ព្រៃវែង និងកំពង់ឆ្នាំង សរុប២១០នាក់​។

មានមតិចំណាប់អារម្មណ៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វគ្គបណ្ដុះ​បណ្ដាល​នេះ គឺពិតជា​មានសារៈសំខាន់ណាស់ ដែល​មានប្រយោជន៍ទ្វេរទិស ទាំងនៅក្នុងការពង្រឹង និង​បង្កើន​សមត្ថភាពមន្ត្រី​រាជការផ្ទាល់ខ្លួនផង ក៏ដូចជា​ការពង្រឹងប្រសិទ្ធភាព គុណភាព​អង្គភាពផ្ដល់​សេវារបស់យើងឲ្យកាន់តែមានដំ​ណើរការទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ដើម្បី​ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅក្នុង​ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគ​ណនេយ្យភាព នៃការផ្តល់សេ​វារដ្ឋបាល កាន់តែឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការ និង​សំ​ណូមពររបស់ប្រជាព​លរដ្ឋ​ ដូច្នេះទា​មទារជា​ចាំបា​ច់ណាស់​ឲ្យមន្ត្រី​ដែលជាប្រតិបត្តិករផ្ទាល់ ទាំង​មន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយរបស់យើង ត្រូវមានសមត្ថភាព និងចំ​ណេះដឹងគ្រ​ប់គ្រាន់ទាំងជំនាញផ្នែកទន់ និងជំនាញផ្នែករឹង ដែលមន្ត្រីរាជកា​រយើងទាំងអស់​បម្រើការ​ងារ​នៅក្នុងអង្គភា​ពច្រកចេញចូ​លតែមួយ ត្រូវមានការយល់ដឹង ព្រមទាំងត្រូវប្រ​តិបត្តិ​ជាប្រចាំ និងគ្រប់ពេ​លវេលានៅក្នុងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published.