ព័ត៌មានជាតិ

កិច្ចប្រជុំក្រុមកា​រងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនា​ម័យជនបទ (PWG) ស្តីពី វឌ្ឍន​ភាពការ​បញ្ចប់ការបន្ទោរបង់​ពាសវាលពាសកាល

ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងា​របច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនា​ម័​យ​ជនបទ(PWG) ស្តីពី វឌ្ឍនភាព នៃការបញ្ច​ប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ឆ្នាំ២០២២ ក្នុងភូមិ​សាស្រ្ត​ខេត្តកណ្តាល។

មាន​ប្រសាស​ន៍ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមអ​ភិបាលខេត្តបា​ន​ស្នើដល់គ្រប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាព ទាំងអ​ស់ត្រូវអប់រំផ្សព្វផ្សា​យឱ្យបានទូលំ​ទូលាយដល់​សហគមន៍​ឱ្យមានការ​ប្រតិបត្តិអ​នាម័យបរិស្ថានស្អាតនៅតាមសា្ថប័ន សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងក​ន្លែងផ្តល់សេវាផ្សេងៗ ទៀតឱ្យបា​នស្អាត ត្រូវមានបង្គន់អនាម័យ បង្គន់ត្រូវមានទឹក មានសាប៊ូស​ម្រាប់លាងដៃ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានធុងដា​ក់សំរាមនៅតាមបន្ទប់ទឹកជាដើម។

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើសកម្មភាព និងចូលរួមសហ​ការរួមគ្នា ដើម្បីបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល នៅក្នុងខេត្តកណ្ដាល៕

Leave a Reply

Your email address will not be published.