
រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ជួបប្រជុំលើករណីសំណើ សុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ
ថ្ងៃចេញផ្សាយៈ October 19, 2022
ខេត្តបាត់ដំបង៖លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីសំណើ សុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រធានមន្ទីរជំនាញ និងរដ្ឋបាលឃុំពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។
ក្នុងកិច្ចប្រជុំនេះគឺកំណត់យ៉ាងច្បាស់លាស់រវាងព្រំប្រទល់ខេត្តទាំងពីមិនឲ្យស្រពិចស្រពិលដូចមុនទៀតឡើយ គឺដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកុំឥ្យមានការលំបាកដូចមុនទៀត៕