ព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃ រវាងប្រជា​ពលរដ្ឋជាង៣០០​គ្រួសារក្នុង​ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ក្រោម​គោល​នយោបាយឈ្នះឈ្នះសម្តេចតេជោ!!!

ខេត្តបន្ទាយមានជ័យ ៖នាព្រឹកថ្ងៃទី៣០ មិថុនា ២០២២ នេះតាម​រយៈរូបមន្តនៃ​គោលនយោបាយ​ឈ្នះឈ្នះសម្តេចតេជោ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងក្រុមការងារខុទ្ទកាល័​យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសហការ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចប់វិវាទ​រ៉ាំរ៉ៃមួយករណីទៀត នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោម​ស្នាមញ​ញឹមនៃភាគីទាំង២ដែលសរុបជាង៣០០គ្រួសារ ។

 

ប្រជាពលរដ្ឋនៅភូមិទំនប់ដាច់រំភើបបំផុតរហូតស្រក់ទឹកភ្នែក ! វិវាទដីធ្លីដ៏រ៊ាំរ៉ៃត្រូវបានបញ្ចប់ ក្រោម​ប្រធា​នបទដដែលគឺនយោបាយឈ្នះៗ ដែលបានដាក់ចេញនូវយុទ្ធ​សាស្រ្តប្រកបដោយគ​តិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ក្រុមការងា​ររដ្ឋបាលខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋដែលមានវិវាទរ៉ាំរ៉ៃ គោរពថ្លែង អំណរគុណ​ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារខុទ្ទ​កាល័យសម្តេច​តេជោនាយករដ្ឋមន្ត្រីម​កជួយដោះស្រាយបញ្ចប់​វិវាទរ៉ាំរ៉ៃជាច្រើនករណីជា​បន្តបន្ទាប់​ប្រកបដោយ​ប្រសិទ្ធិភាព និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ៕យើងចូលរួមរក្សាសន្តិភាព​ទាំងអស់គ្នា មាន​សន្តិភាព​ទើបមានថ្ងៃនេះ អរគុណសន្តិភាព !!!

Leave a Reply

Your email address will not be published.