ព័ត៌មានជាតិ

វិវាទរយៈពេលជិ​ត៣០ទទួលបានយុត្តិធម៌ ប្រជាពលរ​ដ្ឋជាអតីតកងទ័ព សសេរលិខិ​តថ្លែងអំណ​រគុណ​ចំពោះសម្តេចតេ​ជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ដួង តារា រួមទាំងមន្ត្រី​អនុវត្តច្បាប់​ផ្សេងទៀត

សៀមរាប៖ អតីតយុទ្ធជន១គ្រួសារ ធ្វើលិខិតសសេរដោយដៃថ្លែងអំណរគុណ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់យុត្តិធម៌ដល់ពួកគាត់ ដោយពួកគា​ត់រងភាពអយុត្តិធម៌​មានរយៈពេលជិត៣០មកហើយ។

លិខិតថ្លែងអំណរគុណ​សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋម​ន្ត្រីនៃ​ព្រះរា​ជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម ដួង តារា លោកប្រធានក្រសួងយុត្តិធម៌ ប្រធានតុ​លាការកំពូល តុលាការឧទ្ធរណ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំបាទ គង់ សារុន ភេទប្រុស អាយុ៦២ឆ្នាំ មានប្រពន្ធ និងកូន៧នាក់ រស់នៅភូមិសាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានវិវាទដីធ្លីជាមួយឈ្មោះ នង ចន្នី តំណាងដោ​យឈ្មោះ ស៊ឹន យឿម ជាមន្ត្រីយោធាភូមិភាគីទី៤ ដែលដីនោះមានទីតាំងផ្សេងគ្នា ប្តឹងចោទប្រកាន់ខ្ញុំ គង់ សារុន អតីតកងទ័ពភូមិភាគទី៤ អស់រយៈពេលជិត៣០ឆ្នាំ។

ខ្ញុំបានព្រមទាំងក្រុមគ្រួសារ ពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរព​ថ្លែង​អំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម ដួង តារា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល ប្រធា​នតុ​លាការឧទ្ធរណ៍ ដែលបានផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ជាស្ថាពរពិ​តប្រាកដដល់ក្រុមគ្រួសារខ្ញុំបាទ។

ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម និង អស់លោក ទាំងអស់ ខ្ញុំសូមជូនពរមានសុខភាពល្អ រឹងមាំជា​និច្ច សុខសប្បាយព្រមទាំងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច។

ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមប្តេជ្ញាបន្តគាំទ្រ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេ​ជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេ​សជា​រៀងរ​ហូត ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងជីវភាពរស់នៅ និងលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន ទេទើបដឹងពីទុក្ខលំបាកប្រជាពលរដ្ឋ។

សូមបញ្ជាក់​ថា លោក គង់ សារុន មានវិវាទដែលមិនអាចដោះស្រាយបាន អស់រយៈពេលជិត៣០ឆ្នាំ មកហើយលោ​កក៏បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃ​កម្ពុជា តាមរយៈឯកឧត្តម ដួង តារា ក្រោយមានការអន្តរាគមន៍ពីសម្តេចតេជោ ដោយ​បានឲ្យឯកឧត្តម ដួង តារា ពិនិត្យធ្វើការដោះស្រាយ រហូតទទួលបានយុត្តិធម៌ដូច​ដែលឃើ​ញនា​ពេលនេះ។

ក្នុងការពិនិត្យធ្វើកា​រដោះស្រាយរបស់ឯកឧត្តម ដួង តារា គឺឯកឧត្តមលោក មានក្រុមពិភាក្សា ក្រុម​ប្រឹក្សាអ្នកច្បាប់ ដែលមានសមត្ថភាព ចំណេះដឹង បទសោធន៍គ្រប់គ្រាន់ ទាំងផ្នែកច្បាប់ និងផ្នែកប​ច្ចេក​ទេស​ភូមិសាស្រ្ត ដូច្នេះហើយ​ការពិនិត្យដោះស្រាយរបស់ឯកឧត្តម ដួង តារា សុក្រឹតភាព ច្បាស់​លា​ស់។ ចំពោះការដោះស្រាយក្រៅប្រព័ន្ធតុលាការរបស់ឯកឧរត្តម ដួង តារា និង មានការ​សហការ​កាន់​តែល្អរឹងមាំ ជាមួយនឹង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីរួមគ្នាខិត​ខំដោះស្រាយ​វិវាទក្រៅប្រព័ន្ធ​តុលាការនេះ ឲ្យបានកាន់តែច្រើន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រ​សួងយុត្តិធម៌ ដើម្បីផ្តល់នូវទំនុកចិត្តជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ ក្រោមការគ្រប់​គ្រងរបស់​សម្តេចតេជោ៕

 

Leave a Reply

Your email address will not be published.